ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ប្រមុខ​កាទូត​អាមេរិក​ថា នឹង​បន្ត​កិច្ចការ​កាទូត​ជាមួយ​កូរ៉េ​ខាង​ជើង​មុន​ទម្លាក់​គ្រាប់​បែក

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson បាន​និយាយ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ណែនាំ​រូប​លោក ឲ្យ​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​កាទូត​ ដើម្បី​បន្ថយ​ភាព​តាន​តឹង​ជាមួយ​កូរ៉េ​ខាង​ជើង ដោយ​លោក​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​កាទូត​នឹង​បន្ត​មុន​នឹង​ការ​ទម្លាក់​គ្រាប់​បែក​ដំបូង។ នេះ​ដោយ​យោង​តាមទូរទស្សន៍ CNN របស់​អាមេរិក។

ថ្លែង​នៅ​ក្នុងកម្មវិធី​«រដ្ឋ​សហព័ន្ធ»​របស់​ទូរទស្សន៍ CNN ប្រមុខ​កាទូត​អាមេរិក​រូប​នេះ បាន​សម្រាល​សារ​នានា​ដែល​លោក ត្រាំ បាន​បង្ហោះ​នៅ​លើ​ Twitter កាល​ពី​មុន ដោយ​លោក Tillerson លើក​ឡើង​ថា សារ​ទាំង​នោះ បាន​ធ្វើ​ឲ្យ​លោក​ខ្ជះ​ខ្ជាយ​ពេល​វេលា​ក្នុង​ការ​ព្យាយាម​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន ដែល​ត្រូវ​បាន​លោក ត្រាំ ដាក់​រហស្ស​នាម​ថា «បុរស​គ្រាប់​រ៉ុកកែត​តូច»។

លោក Tillerson ថ្លែង​ថា លោក ត្រាំ បញ្ជាក់​ច្បាស់​ប្រាប់​លោក​ថា ឲ្យ​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​កាទូត។សម្ដី​លោក Tillerson នៅ​ថ្ងៃ​នេះ បាន​កើត​ឡើង​ចំពេល​ដែល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​រវាង​អាមេរិក និង​កូរ៉េ​ខាង​ជើង ក្រោយ​ពី​​ក្រុង​ព្យុងយ៉ាង​បាន​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​ជាច្រើន​លើក​ច្រើន​សារ​​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ និង​ក្រោយ​ពី​សង្គ្រាម​ពាក្យ​សម្ដី​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់