ថ្ងៃ អង្គារ ទី 19 ខែ មិថុនា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 19 ខែ មិថុនា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

រាជរដ្ឋាភិបាល ស្នើឱ្យមិត្តចិនជួយសាងសងផ្លូវតម្លៃ២០០លានដុល្លារ ពីកោះកុង-ថ្មដា-សំឡូត

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រាជរដ្ឋាភិបាល ស្នើឱ្យមិត្តចិនជួយសាងសងផ្លូវតម្លៃ២០០លានដុល្លារ ពីកោះកុង-ថ្មដា-សំឡូត

ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ តម្លៃ២៥៥លានដុល្លាររួច សម្តេចតេជោ ហ៊ុន​ សែន ក៏បានស្នើដល់មិត្តចិនឱ្យជួយសាងសង់ផ្លូវក្រាលកៅស៊ូពីខេត្តកោះកុង ឆ្លងកាត់ឃុំថ្មដា នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ស្រុកសំឡូត នៃខេត្តបាត់ដំបង មានតម្លៃ២០០លានដុល្លារ។

សម្តេចតេជោ ថ្លែងប្រាប់មិត្តចិនថា យើងខ្ញុំនឹងដាក់គម្រោងមួយនេះ ជាគម្រោងឆាប់ ដើម្បីសុំការគាំទ្រជាបេក្ខភាពគម្រោងសម្រាប់ឆ្នាំហ្នឹង និងឆ្នាំក្រោយ ទៅលើការតភ្ជាប់ផ្លូវពីកោះកុងទៅកាន់ថ្មដា និងទៅកាន់សំឡូត ដើម្បីភ្ជាប់ព្រំដែនកម្ពុជាថៃ ព្រោះនៅចន្លោះតែកន្លែងហ្នឹងទេ ក្រៅពីនេះមិត្តចិនបានជួយ ចន្លោះហ្នឹងមិនដល់២០០គីឡូមែត្រឡើយ ហើយតម្លៃប្រមាណ ២០០លានដុល្លារអាមេរិក ដែលយើងសាងសង់។ លោកថ្លែងបែបនេះ ក្នុងឱកាសដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៦ កាលពីព្រឹកម្សិលមិញនេះ។

នាឱកាសនោះ សម្ដេច លើកឡើងថា នាពេលអនាគត កម្ពុជានឹងមានផ្លូវថ្មី២ខ្សែបន្ថែមទៀត ដែលខ្សែទីមួយតភ្ជាប់ពីខេត្តកំពង់ធំ ទៅខេត្តក្រចេះ មានប្រវែង ១០០គីឡូម៉ែត្រ ហើយនឹងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គមួយនៅទីរួមខេត្តក្រចេះ ដើម្បីស្រួលតភ្ជាប់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ។

ចំណែកឯផ្លូវ១ខ្សែទៀត គឺផ្លូវ និងស្ពានឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ។ ប៉ុន្តែសម្រាប់ការសាងសង់ផ្លូវ និងស្ពានដែលតភ្ជាប់ផ្លូវនេះ គឺត្រូវផ្អាកជាបណ្ដោះអាសន្នសិន ព្រោះមានការព្រួយបារម្ភ ពីផលប៉ះពាល់ទៅលើបឹងទន្លេសាប និងការធ្វើដំណើររបស់ប្រជានេសាទ ដែលត្រូវការធ្វើដំណើរតាមទូក-កាណូតតាមបណ្ដោយបឹងទន្លេសាប។

ស្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ ភាគីចិនបានជួយសាងសង់ផ្លូវនៅទូទាំងប្រទេសកម្ពុជាជាច្រើនខ្សែ ដែលមានប្រវែងសរុបប្រមាណ ៣,០០០គីឡូម៉ែត្រ៕

អត្ថបទដោយ៖ ម៉េង សុងលី
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់