តើមហាសេដ្ឋីលេខ១និងលេខ២ត្រកូល Ma របស់ចិនកំពុងរស់នៅក្នុងផ្ទះតម្លៃប៉ុន្មាននៅហុងកុង?

ប៉ុន្មានឆ្នាំចុងក្រោយនេះក្រកូល Ma ទាំងពីរគឺលោក Pony Ma និង Jack Ma បានកំពុងតែនាំមុខគេជាអ្នកមានជាងគេបំផុតនៅចិនហើយក៏ដូចជានៅអាសុីផងដែរ។ ពីរនាក់គាត់នេះត្រូវបានគេមើលឃើញថាកំពុងតែប្រកួតប្រជែងគ្នាកាន់តែខ្លាំងទាំងសៃវៀនរកសុីក៏ជាការរស់នៅ។
កាលពីឆ្នាំ២០១៥កន្លងទៅលោកមហាសេដ្ឋី Jack Ma បានទិញផ្ទះកំពស់៤ជាន់មួយកន្លែងនៅលើកំពូលភ្នំតំបន់វិចតូរាក្នុងតម្លៃរហូតដល់ជាង១៥០លានដុល្លារ។ ដោយទ្បែកលោក Pony Ma មហាសេដ្ឋីលេខ១របស់ចិនគឺលោកបានទិញផ្ទះនៅតំបន់ Shek O របស់ហុងកុងតាំងពីឆ្នាំ២០០៩មកម្លេះដោយបានចំណាយលុយអស់ជាង៦១លានដុល្លារអាមេរិក។
ផ្ទះរបស់អ្នកទាំងពីរជាផ្ទះដែលមានអាយុច្រើនឆ្នាំមកហើយ ហើយមិនត្រូវបានអនុញ្ញាត្តិឲ្យជួសជុសឬលាបថ្នាំពណ៌ថ្មីដោយគ្មានការអនុញ្ញាតិ្តពីអជ្ញាធរទ្បើយ។ តែយ៉ាងណាផ្ទះរបស់លោក Pony Maបានទទួលការយល់ព្រមឲ្យជួសជុសដែលត្រូវបានលោកពង្រីកទំហំរបស់ផ្ទះនេះហើយគេរំពឹងថាពេលជួសជុសសង់ចប់នោះផ្ទះនេះអាចនឹងទ្បើងតម្លៃ រហូតដល់៤ដងឯនោះនៃតម្លៃដែលគាត់បានទិញកាលពីឆ្នាំ២០០៩។
ផ្ទះរបស់លោកJack Ma
គួរបញ្ជាក់ថាសេដ្ឋីទាំងពីរនាក់បានកំពុងដើរផ្លូវមួយដែលកំពុងប្រកួតប្រជែងគ្នាកាន់តែខ្លាំង។ លោក Jack Ma បានចាប់ផ្តើមពង្រីកវត្តមានរបស់ខ្លួននៅអាសុីរីឯលោក Pony Ma វិញក៏បានកំពុងតែពង្រីកខ្លួនមកអាសុីដែរ។ ក្រុមហ៊ុន Tencent របស់ Pony Ma បានកំពុងតែពង្រីកអាជីវកម្មទូទាត់លុយតាមអនទ្បាញដែលជាឆ្នាំងបាយធំបំផុតរបស់ក្រុមហ៊ុនអាលីបាបារបស់លោក Jack Ma។
ផ្ទះរបស់លោក Pony Ma
ដូចនេះចង់ឬមិនចង់អ្នកទាំងពីរនឹងប្រកួតគ្នាកាន់តែខ្លាំង យើងទាំងអស់គ្នាចាំមើលតើក្រោយក្រុមហ៊ុនទាំងពីរប្រកួតគ្នាកាន់តែខ្លាំងតើអាសុីនឹងមានអ្វីខ្លាំងប្រែប្រួល? តើអនាគតនៃវិស័យពាណិជ្ជកម្មអនទ្បាញនឹងមានការអភិវឌ្ឍលឿនយ៉ាងណា?


អត្ថបទដោយ៖ សំកុសល
ប្រភព៖ Business Cambodia