ថ្ងៃ ច័ន្ទ ទី 24 ខែ កញ្ញា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 24 ខែ កញ្ញា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

ក្មេង​ប្រុស​៤​នាក់​ដំបូង​ត្រូវ​បាន​សង្គ្រោះ​ចេញ​​ពី​រូង​ភ្នំ​នៅ​ថៃ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ក្មេង​ប្រុស​ទាំង​បួន​នាក់​ដែល​ត្រូវ​បាន​​ជួយ​សង្គ្រោះ​កាល​ពី​ថ្ងៃ​អាទិត្យ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។​

កង​នាវី​ថៃ​ទើប​បាន​បញ្ជាក់​ថា ​ក្មេងប្រុស​យ៉ាង​ហោច​ណាស់​៤​នាក់​ក្នុង​ចំណោម​១២​នាក់និង​គ្រូ​បង្វឹក​កីឡា​បាល់ទាត់​របស់​ពួក​គេ​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​រូង​ភ្នំ​លិច​ទឹក​ភាគ​ខាង​ជើង​ប្រទេស​ថៃ ដែល​នៅ​ទី​នោះ​ ​ពួក​គេ​បាន​ជាប់​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍​មក​នេះ។

លោក Narongsak Osatanakorn អភិ​បាល​ស្តី​ទី​ខេត្ត​ឈៀងរ៉ៃ ដែល​ក៏​ជា​ប្រធាន​នៃ​បេសកកម្ម​ជួយ​សង្គ្រោះ​នេះ បានថ្លែង​ថា អ្នក​មុជ​ទឹក​សង្គ្រោះ​ត្រូវ​ការ​រយៈ​ពេល​១០​ម៉ោង​ទៀត​ដើម្បី​រៀបចំ​ខ្លួន​មុន​នឹង​ធ្វើ​បេសកកម្ម​សង្ក្រោះបន្ទាប់ទៀត ប៉ុន្តែ​លោក​ថា បេសកកម្ម​នៅ​ពេល​នេះ​បាន​ដំណើរការ​«ប្រសើរ​ជាង​ការ​រំពឹង​ទុក»។

ក្មេង​ប្រុស​ទាំង​បួន​នាក់​ដែល​ត្រូវ​បានជួយ​សង្គ្រោះ​កាល​ពី​ថ្ងៃ​អាទិត្យ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។​

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (Donald Trump) បាន​សរសេរ​នៅ​ក្នុងគណនី​ Twitter​ របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ដិត​ជាមួយក្រុម​មន្ត្រី​ថៃ ​ដើម្បី​នាំ​ក្មេង​ប្រុស​ទាំង​នោះ​ទៅ​កាន់​ទី​សុវត្ថភាព៕

ប្រភព៖ VOA

ពាក្យទាក់ទង ៖
 

មតិយោបល់