ថ្ងៃ ច័ន្ទ ទី 24 ខែ កញ្ញា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 24 ខែ កញ្ញា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

សង្គ្រាមពាណិជ្ជកម្ម៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​ថា អាមេរិក​មាន​បំណង​បំបែកបំបាក់ បារាំង​និង​អាល្លឺម៉ង់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង
REUTERS/Philippe Wojazer

លោក ប្រ៊ុយណូ ឡឺមែរ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានលើកឡើង នៅថ្ងៃអាទិត្យទី ៨ កក្កដានេះថា ស្ថិតក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្មបច្ចុប្បន្ននេះ គឺអាមេរិក មានបំណងបំបែកបំបាក់ បារាំង និងអាល្លឺម៉ង់ ដើម្បីបំបែកទីផ្សារពាណិជ្ជកម្មអន្តរជាតិ។ លោករដ្ឋមន្ត្រីបារាំងរូបនេះ បានបន្ថែមថា ជាមួយនឹងកាលៈទេសៈ​នេះ វាចាំបាច់បំផុត ដែលប្រទេសសហភាពអឺរ៉ុប ត្រូវតែចាប់ដៃ សាមគ្គីគ្នាឲ្យរឹងមាំបំផុត។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ច ក្រុងAix-en-Provence លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង បានលើកឡើងថា មិនចាំបាច់ចោទសួរ ថាតើពេលណា និងមានសង្រ្គាមពាណិជ្ជកម្មនោះទេ។ សង្រ្គាមពាណិជ្ជកម្ម កំពុងតែកើតឡើងរួចទៅហើយ ក្នុងពេលនេះ ដែលអ្នកធ្វើវា គឺរដ្ឋាភិបាលអាមេរិក របស់លោកដូណាល់ ត្រាំ។

លោក រដ្ឋមន្ត្រីបារាំង បានបន្ថែមថា​ អ្វីដែលអាមេរិក កំពុងធ្វើដាក់អឺរ៉ុប គឺបំបែកបំបាក់ បារាំង និងអាល្លឺម៉ង់ ដើម្បីឲ្យអឺរ៉ុបចុះខ្សោយ។ ស្ថិតក្នុងបរិបទសេដ្ឋកិច្ចសកលភាវូបនីយកម្មនេះ ពេលនេះ ជាពេលសំខាន់ លើសពេលណាៗទាំងអស់ ដែលប្រទេសសមាជិកសហភាពអឺរ៉ុប ត្រូវរួមគ្នា ចាប់ដៃសាមគ្គីគ្នា ឲ្យបានរឹងមាំ ដើម្បីទប់ទល់នឹងការយុទ្ធសាស្ត្រសង្រ្គាមពាណិជ្ជកម្ម របស់អាមេរិក។

សូមបញ្ជាក់ថា រដ្ឋបាលលោកដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធកប់ពពក មកលើផលិតផលដែកថែប និងអាលុយមីញ៉ូម។ ការសម្រេចនេះ បានបង្កជាបញ្ហា ហើយជំរុញឲ្យមានការវាយបកវិញ ពីសំណាក់ រដ្ឋាភិបាលចិនរួចទៅហើយ។ ថ្មីៗនេះទៀត លោក​ដូណាល់ ត្រាំ បាន​គំរាម​ថា នឹង​ដំឡើង​ពន្ធប្រមាណ២០% ទៅលើផលិតផលយានយន្ត ដែលនាំចូលពីអឺរ៉ុប។

អាល្លឺម៉ង់ ដែលជាប្រទេសផលិតរថយន្តឈានមុខគេនៅអឺរ៉ុប បានសំដែងការព្រួយបារម្ភ ទៅនឹងការគំរាមដំឡើងពន្ធនាំចូលនេះ។ យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោកស្រីអង់ហ្គេឡា មែរ​គែល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងថា អាល្លឺម៉ង់ កំពុងពិចារណា ចរចាជាមួយភាគីអាមេរិក ដើម្បីកាត់បន្ថយពន្ធខ្លះ។ ការប្រកាសនេះ ហាក់មានន័យថា អាល្លឺម៉ង់ ចង់បិទផ្លូវចរចាផ្លូវការ លើបញ្ហានេះ ដែលតាមធម្មតា ត្រូវប្រគល់ទៅឲ្យគណកម្មអឺរ៉ុប។

ដោយសង្កេត ឃើញដំណើរចង់បែកឆ្ថាយ របស់រដ្ឋាភុបាលអាល្លឺម៉ង់នេះ លោក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានលើកឡើងថា បើថ្ងៃស្អែក អាមេរិកធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអឺរ៉ុប គឺអឺរ៉ុបទាំងមូល ត្រូវតែរួមគ្នា ឆ្លើយតបទៅវិញ​ ក្នុងសម្លេងតែមួយ៕

ដោយ៖ ម៉ម ពិសី
ប្រភព៖RFI

 

មតិយោបល់