ថ្ងៃ ច័ន្ទ ទី 24 ខែ កញ្ញា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 24 ខែ កញ្ញា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

កងទ័ពអារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់បានមីស៊ីលមួយគ្រាប់បាញ់ចេញពីយ៉េមែន

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Saudi Forces Intercept Houthi Missile Targeting Jizan - Reports
© AP Photo / Arab 24

(រីយ៉ាដ)៖ ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារនេះ បានរាយការណ៍ថាក្រុមឧទ្ទាមហ៊ូទីនៅក្នុងប្រទេសយ៉េមែនបានបាញ់ មីស៊ីល Badr មួយគ្រាប់ឆ្ពោះមកកាន់ទីក្រុង Jizan ស្ថិតនៅភាគខាងត្បូងនៃប្រទេស។ ប៉ុន្តែមីស៊ីលនេះ ត្រូវបានកងទ័ពអាកាស អារ៉ាប៊ីសាអូឌីតស្ទាក់ចាប់ និងបំផ្លាញចោលទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

កាលពីដំបូងឡើយ សារព័ត៌មានក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ al-Masirah TV ក៏បានអះអាងផងដែរថាកងកម្លាំងរបស់ខ្លួន បានបាញ់មីស៊ីលមួយគ្រាប់តម្រង់ទៅកាន់ទីក្រុង Jizan ដែលបានក្លាយជាគោលដៅនៃការវាយប្រហារពីសំណាក់ក្រុមឧទ្ទាម មួយនេះជាច្រើនលើករួចមកហើយ។

គួរបញ្ជាក់ថា អាជ្ញាធរអារ៉ាប៊ីសាអូឌីត មិនបានបញ្ជាក់លម្អិតពីការខូចខាត ឬជនរងគ្រោះនោះទេ ហើយការវាយប្រហាររបៀបនេះ ក៏មិនមែនជាលើកទីមួយដែរ។ ពោលគឺមួយរយៈពេលចុងក្រោយនេះ ក្រុមឧទ្ទាមហ៊ូទីបានបាញ់មីស៊ីលជាច្រើនលើកចូលក្នុងទឹកដី អារ៉ាប៊ីសាអូឌីត តែមីស៊ីលទាំងនេះភាគច្រើនត្រូវបានបំផ្លាញ៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់