ថ្ងៃ សៅរ៍ ទី 21 ខែ កក្កដា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 21 ខែ កក្កដា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

សហរដ្ឋអាមេរិក៖ ព្យុះត្រូពិច Chris បង្កើនឥទ្ធិពលក្លាយជាព្យុះហឺរីខិន នៅមហាសមុទ្រអាត្លង់ទិក!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

​(វ៉ាស៊ីនតោន)៖ ខ្យល់ព្យុះត្រូពិច គ្រីស (Chris) បានបំលែងឥទ្ធិពលទៅជាខ្យល់ព្យុះ ហឺរីខិន (hurricane) មួយដ៏ខ្លាំងក្លា ខណៈវាកំពុងបក់បោក ចេញឆ្ងាយពីឆ្នេរ​សមុទ្ររបស់សហរដ្ឋអាមេរិក​ ទៅកាន់មហាសមុទ្រអាត្លង់ទិក។ នេះបើ​តាមការចេញផ្សាយ​របសមជ្ឈមណ្ឌល National Hurricane Center (NHC) ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម​មជ្ឈដ្ឋានជាតិ​ឃ្លាំមើលព្យុះ hurricane (NHC) ព្យុះឈ្មោះ Chris បានបក់បោក​ក្នុងល្បឿនខ្យល់ ១៣៧ម៉ោងក្នុងមួយ​ម៉ោង និងបំលែងខ្លួនទៅជាព្យុះ hurricane កំរិតទីមួយ កាលពីម៉ោង ៥៖០០នាទីល្ងាច ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។

ចំណែកឯ​ចំណុចកណ្ដាល​នៃព្យុះនេះ ស្ថិតនៅចំងាយ ៣៣០គីឡូម៉ែត្រ ពីភាគ​អាគ្នេយ៍ទីក្រុង ខេប ហេតធើរ៉ាស (Cape Hatteras) នៃរដ្ឋ ណតស៍ ខារ៉ូលីណា (North Carolina) និង កំពុងធ្វើដំណើរ​ទៅកាន់ភាគឦសាន​ក្នុងល្បឿនខ្យល់ ១៦គីឡូម៉ែត្រ​​ក្នុងមួយម៉ោង។

គួរបញ្ជាក់ថា ខ្យល់ព្យុះ Chris គឺជាព្យុះ hurricane ទី ២ ក្នុងឆ្នាំ២០១៨នេះ​ក្នុងតំបន់មហាសមុទ្រ​អាត្លង់ទិក ហើយវាត្រូវបានគេ រំពឹងថា​នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំង​នៅថ្ងៃពុធនេះ មុននឹងថមថយ​កម្លាំងនៅ​ថ្ងៃព្រហស្បតិ៍​ស្អែក៕

...CHRIS FINALLY BECOMES A HURRICANE WHILE MOVING AWAY FROM THE UNITED STATES...

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់