ថ្ងៃ ច័ន្ទ ទី 24 ខែ កញ្ញា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 24 ខែ កញ្ញា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

អ៉ីរ៉ង់ស្នើឱ្យ UN ជួយលុបចោលទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Iran asks UN's highest court to suspend US sanctions
By MIKE CORDER, Associated Press | Updated: Mon 12:18 PM, Aug 27, 2018

(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៉ីរ៉ង់ នៅថ្ងៃចន្ទនេះ បានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដកទណ្ឌកម្មសេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិក បន្ទាប់ពីលោក​ ដូណាល់ ត្រាំ សម្រេចចិត្តបោះបង់ចោលកិច្ចព្រមព្រៀងស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។

យោងតាមមេធាវីរដ្ឋាភិបាលអ៉ីរ៉ង់ លោក Mohsen Mohebi សហរដ្ឋអាមេរិកកំពុងបំផ្លាញសេដ្ឋកិច្ចអ៉ីរ៉ង់ ឱ្យកាន់តែធ្ងន់ធ្ងរតាមដែល អាចធ្វើទៅបាន ហើយដែលនេះគឺជាទង្វើរំលោភលើសន្ធិសញ្ញាមិត្តភាពឆ្នាំ១៩៥៥។ ដូច្នេះ ICJ ដែលជាស្ថាប័នមួយដ៏សំខាន់របស់ អង្គការសហប្រជាជាតិ គួរតែលុបចោលការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក មកលើទីក្រុងតេហេរ៉ង់។

គួរបញ្ជាក់ថា សេដ្ឋកិច្ចអ៉ីរ៉ង់ បានជួបបញ្ហាចាប់តាំងពីលោក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់សាជាថ្មី។ រីឯ អ្នកជំនាញខ្លះយល់ថាទីក្រុងវ៉ាស៊ីនតោនចង់ប្រើ ទណ្ឌកម្មនេះ ដាក់សម្ពាធលើរបបដឹកនាំទីក្រុងតេហេរ៉ង់ឱ្យដកកងទ័ពចេញពីស៊ីរី និងចង់ឱ្យសេដ្ឋកិច្ចអ៉ីរ៉ង់ចលាចលរហូតដល់បង្ខំឱ្យ ប្រជាជនអ៉ីរ៉ង់ ងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលអ៉ីរ៉ង់សព្វថ្ងៃ៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់