ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ធនាគារ​ជាតិ​រុះរើ​ស្នាក់​ការ​កណ្ដាល​ដើម្បី​សាងសង់​អគារ​ថ្មី

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជា

ធនាគារ​​កណ្ដាល​កម្ពុជា បាន​​សម្រេច​ផ្ទេរ​​អគារ​រដ្ឋបាល​កណ្ដាល​របស់​ខ្លួន​នៅ​បណ្ដោយ​មហាវិថី​នរោត្តម​ ទៅ​កាន់​ទីតាំង​ថ្មី​ ដើម្បី​រុះ​រើ​សាងសង់​​អគារ​ថ្មី​នៅ​ទីតាំង​បច្ចុប្បន្ន។

ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​៣០ ខែ​មេសា ធនាគារ​ជាតិ​ឲ្យ​ដឹង​ថា ​អគារ​រដ្ឋបាល​នៃ​ធនាគារ​ជាតិ​ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​កាន់​ទីតាំង​ថ្មី ស្ថិត​​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ​ចាប់​ពី​ថ្ងៃ​ទី​២ ខែឧសភា តទៅ។

កាល​ពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ធនាគារ​បាន​ប្រកាស​ពី​គម្រោង​សាងសង់​អគារ​ថ្មី​របស់​ខ្លួន ដែល​យក​រចនា​តាម​រចនា​បទ​ប្រាសាទ​ភ្នំ​ដែល​បង្ហាញ​ពី​ការ​រីក​ចម្រើន​វិស័យ​ធនាគារ ប៉ុន្តែ ធនាគារ​ជាតិ​មិន​បាន​បង្ហាញពី​​តម្លៃ​នៃ​អគារ​ថ្មី​ដែល​ត្រូវ​សាងសង់​នោះ​ទេ។

ធនាគារ​ជាតិ​​ពេល​បច្ចុប្បន្ន ​ត្រូវ​បាន​សាងសង់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩០ ហើយ​បាន​កែ​លម្អ​បន្ថែម​នៅ​ឆ្នាំ​២០០៣​ នឹង​​ត្រូវ​បាន​ប្រើប្រាស់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន៕

ប្រពភ៖ VOD

 

មតិយោបល់