ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

សមត្ថកិច្ច​ព្រះសីហនុ​​ចាប់​ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់​ ករណី​បាញ់​សម្លាប់​​ជនជាតិ​ចិន​ដូចគ្នា​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ទិដ្ឋភាពនៅកន្លែងកើតហេតុ ក្រោយពីមានហេតុការណ៍ជនជាតិចិនបាញ់សម្លាប់ជនជាតិចិនដូចគ្នា នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ បណ្ដាញសង្គម

សមត្ថកិច្ច បាន​ចាប់ខ្លួនជនជាតិចិន២នាក់ ករណីបាញ់ប្រហារទៅលើជនជាតិចិនម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗ នៅក្រុងព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន មានប្រសាសន៍ប្រាប់ វីអូឌី ថា នៅរសៀលថ្ងៃនេះ ករណីបាញ់ប្រហារទៅលើជនជាតិចិនម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនពាក់ព័ន្ធដទៃទៀត ក្រោយពេលចាប់ខ្លួនបានជនជាតិពីរនាក់ក្នុងករណីបាញ់ប្រហារនេះ។

លោកមានប្រសាសន៍ថា៖ «វាមានករណីបទល្មើសឧក្រិដ្ឋកើតឡើងនេះ គឺយើងបានបញ្ចេញកម្លាំងភ្លាម យើងទប់ស្កាត់ យើងចាប់បានពីរនាក់បណ្តោះអាសន្ន។ ឥលូវយើងកំពុងធ្វើការ សូមអធ្យាស្រ័យ។ ក្នុងចំណោមបក្ខពួក យើងយកបានពីរហើយ»។

កាលពីថ្ងៃទី១ ខែឧសភា សមត្ថកិច្ចក្រុងភ្នំពេញបានឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីរកឃើញគ្រាប់បែកកែច្នៃ​នៅក្នុងកាបូបដែលបុរសនេះស្ពាយដើរនៅទីសាធារណៈនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសង្ស័យថា ប៉ុនប៉ងបំផ្ទុះនៅផ្ទះមិត្តភក្តិរបស់ខ្លួន ​។

របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៨ បង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់ ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុមានច្រើនជាងគេរហូតដល់ទៅ​ ៧ម៉ឺន ៨ពាន់នាក់ (៧៨ ០០០នាក់)។

ដោយឡែក របាយការណ៍របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ក៏បង្ហាញផងដែរថា គិតត្រឹម​ខែតុលាឆ្នាំ២០១៨ ជនជាតិចិនដែលប្រព្រឹត្តខុសច្បាប់នៅកម្ពុជាមានចំនួន ៣៧៣នាក់ ក្នុងនោះស្រីមាន៦៦នាក់ ភាគច្រើនប្រព្រឹត្តបទល្មើស២​ប្រភេទ គឺបទល្មើសគំរាមជំរិត និង​ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។​

លោក៖ សូត សុខប្រាថ្នា
ប្រភព៖ VOD

ពាក្យទាក់ទង ៖
 

មតិយោបល់