ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

លោកយាយអាយុ១០០ឆ្នាំទៅហើយ ត្រូវតែងតាំងជាប្រធានក្រុមប្រឹក្សាក្រុងមួយនៅអាល្លឺម៉ង់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

 Lisel Heise

(អាល្លឺម៉ង់)៖ លោកយាយ លីសែល ហេស (Lisel Heise) ដែលមានអាយុ ១០០ឆ្នាំទៅហើយ ត្រូវបានគេបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សានៅក្នុងទីក្រុង ដ៏តូចមួយស្ថិតនៅភាគខាងលិចប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន DW នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។

លោកយាយ Lisel Heise ដែលជាអតីតគ្រូបង្រៀនម្នាក់ បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាក្រុង ប្រចាំទីក្រុង ឃើឈែមបូឡេនដិន (Kirchheimbolanden) ដោយទីក្រុងមួយនេះមានប្រជាជនរស់នៅ ៨,០០០នាក់ និងស្ថិតនៅរដ្ឋ រីណនេឡេនដ៍ ផាឡាទីណេត (Rhineland Palatinate) នៃភាគខាងលិចប្រទេសអាល្លឺម៉ង់។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ លោកយាយបានសម្រេចចិត្តចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះ ក៏ព្រោះលោកយាយមានបំណងចង់បើកអាងហែងទឹក នៅក្នុងតំបន់មួយនេះឡើងវិញតែប៉ុណ្ណោះ។

គួរជម្រាបថា លោកយាយ Lisel Heise បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាក្រុង នៅក្នុងការបោះឆ្នោតតំបន់មួយកាលពីថ្ងៃអាទិត្យ ហើយតាមរយៈជ័យជម្នះនេះ លោកយាយក៏នឹងត្រូវដើរតួនាទីអ្នកនាំពាក្យ តំណាងឲ្យតំបន់របស់លោកយាយ ប្រចាំនៅក្នុងសភាជាតិអាល្លឺម៉ង់ផងដែរ៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់