ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

របាយការណ៍ DBS បង្ហាញថា សេដ្ឋកិច្ចវៀតណាម​នឹងធំជាងសិង្ហបុរីនៅឆ្នាំ២០២៩

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
វៀតណាម – សិង្ហបុរី

ធនាគារថ្នាក់តំបន់មួយបានបង្ហាញរបាយការណ៍សិក្សាស្រាវជ្រាវរកឃើញថា វៀតណាម​កំពុងមានសក្តានុពលសម្រាប់អ្នកវិនិយោគបរទេស ហើយថា ប្រទេសនេះនឹងមានទំហំសេដ្ឋកិច្ចធំជាងប្រទេសសិង្ហបុរីនៅឆ្នាំ២០២៩។

DBS គឺជាធនាគារថ្នាក់តំបន់មួយដែលមានការិយាល័យកណ្តាលនៅក្នុងប្រទេសសិង្ហបុរី បានបង្ហាញរបាយការណ៍សិក្សាមួយកាលពីថ្ងៃទី២៨ ខែឧសភា ថា វៀតណាមនៅតែមានការរីកចម្រើនសេដ្ឋកិច្ចក្នុងរង្វង់ពី៦ ទៅ៦,៥% ក្នុងរយៈពេល ១០ឆ្នាំទៅមុខទៀត។

របាយការណ៍បញ្ជាក់ថា ប្រទេសនេះក៏កំពុងតែមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគបរទេសដែរ ដោយសារ កម្លាំងពលកម្មច្រើនរហូតដល់ ៥៤លាននាក់នៃមនុស្សពេញកម្លាំង ស្ថានភាពនយោបាយមានស្ថិរភាព នយោបាយការបរទេសមានភាពទាក់ទាញ ជាដើម។​

បច្ចុប្បន្ន វៀតណាមកំពុងតែទទួលបានផលច្រើនពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក គឺពេលដែលអាមេរិករឹតបន្តឹងចិន ហើយអនុគ្រោះដល់វៀតណាម គឺអ្នកវិនិយោគកំពុងតែដូរទីតាំងទៅវៀតណាម​។

របាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា នៅឆ្នាំ២០១៧ វៀតណាមមានប្រជាជនជាង ៩៥លាននាក់ ក្នុងនោះជាង ៥៤លាននាក់ជាក្រុមពេញកម្លាំង និងមានជំនាញ មានអាយុក្រោម៥០ឆ្នាំ។​ បើប្រៀបធៀបក្នុងតំបន់អាស៊ាន វៀតណាមជាប្រទេសដែលមានកម្លាំងពលកម្មច្រើនជាងគេ។​

ធនាគារពិភពលោកបានបង្ហាញរបាយការណ៍ដែរថា នៅឆ្នាំ២០១៧ វៀតណាមមានទំហំសេដ្ឋកិច្ចនៃផលិតផលក្នុងស្រុកសរុបចំនួនជាង ២២៣ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំដូចគ្នានេះ ទំហំសេដ្ឋកិច្ចរបស់សិង្ហបុរីជាង ៣២៣ប៊ីលានដុល្លារអាមេរិក។​

លោក៖ ពៅ មេត្តា
ប្រភព៖ VOD

 

មតិយោបល់