ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ក្រុម​ហ៊ុន​ជប៉ុន គ្រោង​​ចាកចេញ​ពី​ចិនដោយសារ​តែ​ការដំឡើងពន្ធរបស់​អាមេរិ​ក​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ស្ត្រីជាកម្មការិនីម្នាក់នៅក្នុងរោងចក្រមួយក្នុងប្រទេសចិន។ រូបភាព៖ រ៉យទ័រ

ក្រុមហ៊ុន​ធំៗមួយចំនួន​របស់​ជប៉ុន​ មានគម្រោង​ផ្លាស់ប្តូរ​ទីតាំង​ផលិត​កម្ម​​របស់​ពួកគេពីប្រទេស​ចិន​ទៅ​កាន់​ប្រទេស​ផ្សេង​ ដើម្បី​កាត់បន្ថយការចំណាយពន្ធនៅ​ពេល​នាំចូល​សហរដ្ឋអាមេរិក។

កាល​ពី​ថ្ងៃទី​១០ ខែឧសភា ខណៈដែល​ក្រុម​អ្នកចរចារបស់អាមេរិក និងចិន​កំពុងពិភាក្សា​ស្វែងរកដំណោះស្រាយបញ្ហាជម្លោះ​ពាណិជ្ជកម្ម​ លោក ដូណាល់ ត្រាំ បាន​ប្រកាសស្នើ​ដំឡើង​ពន្ធទំនិញ​នាំចូល​ពី​ចិន​រហូតដល់ ​២៥ភាគរយ។ ការដំឡើងពន្ធដំណាក់​កាល​ទី៤របស់​សហរដ្ឋអាមេរិក​នេះ នឹងប៉ះពាល់​ដល់​ទំនិញ​ដែល​ផលិតនៅក្នុងប្រទេ​សចិន​ជាច្រើន​ដែល​ក្នុងនោះ​ក៏មាន​ផលិតផល​របស់ក្រុមហ៊ុន​ជប៉ុន​ផងដែរ។ នៅពេល​ដែល​មាន​ការដំឡើងពន្ធចូលជាធរមាន​ ទំនិញ​របស់​ជប៉ុន​​ផលិត​នៅប្រទេស​ចិននឹង​ឡើងថ្លៃក្នុងទីផ្សារ​សហរដ្ឋអាមេរិក ដែល​នាំ​ឲ្យការ​លក់មាន​ការធ្លាក់ចុះ​​។ ដោយ​សារតែមូល​ហេតុនេះហើយ ទើបក្រុមហ៊ុន​ជប៉ុនមួយចំនួនសម្រេចចិត្តចាកចេញ​ពីប្រទេស​ចិន។

តាមការចុះផ្សាយ​របស់​សារព័ត៌មាន ​Straits Times ក្រុមហ៊ុនជប៉ុន​ភាគ​ច្រើនបានផ្លាស់​ប្តូរទី​តាំងទៅប្រទេសក្នុង​​​តំបន់​អាស៊ី​អាគ្នេយ៍មួយចំនួន​ដូច​ជា ថៃ វៀតណាម និងម៉ាឡេស៊ី ជាដើម។

ការដំឡើងពន្ធរបស់​សហរដ្ឋអាមេរិក​ដំណាក់​កាលទី៤នេះ ប៉ះពាល់​ទំនិញ​ដែល​ប្រើប្រាស់​ជាច្រើន​ប្រភេទដែល​ផលិតដោយក្រុមហ៊ុន​ជប៉ុន ដូចជា ​ទូរសព្ទ កុំ​ព្យូ​ទ័រ នាឡិកាដៃ និង​សម្លៀកបំពាក់​ជាដើម។

ប្រភពដដែលឲ្យដឹងថា ក្រុម​ហ៊ុនផលិតសម្ភារអេឡិចត្រូនិក Casio Computer កំពុងតែធ្វើការលើ​គម្រោង​ក្នុងការផ្ទេរ​ទីតាំងផលិត​នាឡិកាដៃ និង​ឧបករណ៍តន្រ្តី​​ទៅប្រទេសថៃ​ និង​ជប៉ុនវិញ។ ក្រុមហ៊ុននេះ​ បញ្ជាក់​ថា​ ការដំឡើងពន្ធ​របស់​អាមេរិកអាច​ធ្វើឲ្យពួកគេ​ខាត​បង់​ប្រហែល​ជា​ ៩លាន​ដុល្លារ។​

ចំណែក​ឯក្រុមហ៊ុន Ricoh ដែលផលិត​ម៉ាស៊ីន​បោះពុម្ពលក់ឲ្យសហរដ្ឋអាមេរិក​វិញ​ កំពុងរៀបចំ​រើ​ទីតាំង​របស់​ខ្លួន​ទៅកាន់​ប្រទេសថៃ​ដែរ។

ប្រភព​ពី​ Straits Times ដដែល ឲ្យ​ដឹងបន្តថា ក្រុមហ៊ុនសម្លៀកបំពាក់​ដ៏ធំរបស់​ជប៉ុន​គឺ​ Uniqlo ក៏បាន​ពិភាក្សាពីការ​ផ្លាស់ប្តូរទីតាំងរោងចក្រទៅកាន់​ប្រទេស​បង់ក្លាដេស និងវៀតណាមផងដែរ​។ ជាមួយគ្នានេះ ​ក្រុមហ៊ុន Panasonic បានដូរទីតាំង​រោងចក្រមួយចំនួន​របស់​ខ្លួន​មក​ប្រទេសថៃ និង​ម៉ាឡេស៊ីរូចស្រេច​ហើយ។

ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនមួយចំនួន​របស់​ជប៉ុនដូចជា Nintendo Switch ជាដើម​ ​នៅតែស្ទាក់​ស្ទើរក្នុងការ​ចាកចេញ​ពីប្រទេសចិន ដោយសារតែ​ពួកគេព្រួយបារម្ភ​ពីថ្លៃចំណាយ​ក្នុងការ​សាងសង់នៅ​លើទីតាំងថ្មី៕​

លោក៖ ស៊ុន សុខេន
ប្រភព៖ VOD

ពាក្យទាក់ទង ៖
 

មតិយោបល់