ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ពលរដ្ឋ​ហុងកុង​រាប់​ម៉ឺន​នាក់​ចេញ​តវ៉ា​ប្រឆាំង​នឹង​សំណើ​ច្បាប់​បត្យាប័នពី​ចិន​ដី​គោក

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Thousands rally in Hong Kong in fresh protests against extradition Bill
​ពលរដ្ឋ​ទីក្រុង​ហុងកុង​រាប់​ម៉ឺន​នាក់ បាន​ចេញ​តវ៉ា​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៩ សម្ដែង​ការ​ជំទាស់​ទៅ​នឹង​សំណើ​ច្បាប់​បត្យាប័ន​របស់​ចិន​ដី​គោក។ រូបថត៖ CNA

ពលរដ្ឋ​ហុងកុង​រាប់​ម៉ឺន​នាក់ បាន​ចេញ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​នៅ​ថ្ងៃ​នេះ ដើម្បី​បង្ហាញ​ការ​ប្រឆាំង​របស់​ពួកគេ​ទៅ​នឹង​ច្បាប់​បត្យាប័ន​របស់​ប្រទេស​ចិន។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ចុះ​ផ្សាយ​ថា​ ពលរដ្ឋ​ទីក្រុង​ហុងកុង​ទាំង​នោះ បាន​​សម្ដែង​ការ​ជំទាស់​ទៅ​នឹង​ច្បាប់​បត្យាប័ន​ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​ចិន ដែល​ច្បាប់​នឹង​អនុញ្ញាត​ឲ្យ​បញ្ជូន​ជន​សង្ស័យ​ទៅ​កាត់​ទោស​នៅ​ចិន​ដី​គោក។

បាតុកម្ម​នេះ ត្រូវ​បានចាត់​ទុក​ជា​ការ​ប្រមូល​ផ្ដុំ​ធំ​បំផុត​នៅ​ដែន​ដី​រដ្ឋបាល​ពិសេស​មួយ​នេះ​ក្នុង​រយៈ​ពេល ១៥​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

បើ​តាម​រ៉យទ័រ​ដែល​បាន​ដក​ស្រង់​សម្ដី​ទូរទស្សន៍​រដ្ឋាភិបាល​ហុងកុង​នោះ ប៉ូលិស​ជាង ២​ពាន់​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​​សម្រាប់​បាតុកម្ម​មួយ​នេះ ដែល​អ្នក​រៀបចំ​រំពឹង​ទុក​ថា នឹង​មាន​ពលរដ្ឋ​កន្លះ​លាន​នាក់​ចូល​រួម៕

សូរ្យ ជ័យឧត្ដម
ប្រភព៖ VOD

 

មតិយោបល់