ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

វៀតណាមជាប់ជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខUN

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Vietnam joins UN Security Council
គណៈប្រតិភូវៀតណាមនៅក្នុងពេលបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៩(រូបពីទីភ្នាក់ងារព័ត៌មានវៀតណាម)

វៀតណាម​ទទួលបានការបោះឆ្នោតគាំទ្រឱ្យក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិសុខមិនអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ(UN) សម្រាប់ឆ្នាំ២០២០ ដល់២០២១។​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម​គឺនៅក្នុងសន្និបាតរបស់អង្គការសហប្រជាជាតិកាលពីម្សិលមិញ វៀតណាមទទួលបានការបោះឆ្នោតគាំទ្រពី ប្រទេស និង តំបន់ជាសមាជិក១៩២ ក្នុងចំណោម១៩៣។​

បន្ទាប់ពីទទួលបានការគាំទ្រ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម​លោក Le Hoai Trung ថ្លែងថា វៀតណាម​ពេញចិត្តលើការបោះឆ្នោតគាំទ្រនេះ ហើយប្តេជ្ញាបំពេញតួនាទីឱ្យបានល្អ។​

នេះជាលើកទី២ហើយដែលវៀតណាមទទួលបានការគាំទ្រជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។​លើកទី១ វៀតណាម​ទទួលបានតួនាទីនេះ ពីឆ្នាំ២០០៨ ដល់២០០៩។​

លោក៖ ពៅ មេត្តា
ប្រភព៖ VOD

ពាក្យទាក់ទង ៖
 

មតិយោបល់