ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

លោក ឡឹ​ក កុសលឈ្នះ​រង្វាន់​៤០​លាន​រៀល​ពីស្រា​បៀរ​កម្ពុជា​ ជួយលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោះបំណុល​ធនាគារ ដែល​ត្រូវ​សង​៦​ឆ្នាំ​ទើប​រួច

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ស្រា​បៀរ​កម្ពុជា​ ជួយ​ដោះបំណុល​ធនាគារ ដែល​ត្រូវ​សង​៦​ឆ្នាំ​ទើប​រួច
លោក ឡឹ​ក កុសល

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយរូប លោក ឡឹ​ក កុសល រស់នៅ​អ្នកភូមិ​អូរ​គន្ធរ​ត្បូង សង្កាត់​អូរ​គន្ធរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ឈ្នះ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា ដែល​លោក​បាន​ទិញ​ចំនួន​១០​កេស​យកទៅ​ជប់លៀង​ឡើង​គេហដ្ឋាន​ថ្មី ដែល​ធ្វើ​ឲ្យ​លោក​មានលទ្ធភាព​សង​ធនាគារ​ស្ទើរតែ​រួច​ភ្លាមៗ​។

​លោក កុសល រៀបរាប់ថា «​ខ្ញុំ​មាន​លុយ​ខ្លួនឯង​ប្រហែល​១​ម៉ឺន​ដុល្លារ ប៉ុន្តែ​ធ្វើ​ផ្ទះ​ហ្នឹង​អស់​ជាង​២​ម៉ឺន​ដុល្លារ​។ ខ្ញុំ​ខ្ចី​ធនាគារ​បង់​រំលស់​ជាង​១​ម៉ឺ​ដុល្លារ​។ ដល់ពេល​ត្រូវ​រង្វាន់​ធំ​រហូតដល់​១​ម៉ឺន​ដុល្លារ​អញ្ចឹង ខ្ញុំ​អាច​សង​ធនាគារ​ស្ទើរតែ​ជិត​រួច​អស់​។ បើ​ធ្វើការ​ធម្មតា​ដើម្បី​សង់​ធនាគារ ខ្ញុំ​ត្រូវ​ធ្វើការ​៦​ឆ្នាំ​ឯណោះ​បាន​សង​រួច​។ បើ​និយាយ​ពី​អារម្មណ៍ គឺ​ត្រេកអរ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​»​។

​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​រូបនេះ​បញ្ជាក់​បន្ថែមថា ថវិកា​ដែល​បាន​ពី​ការ​ត្រូវ​រង្វាន់​ស្រា​បៀរ​កម្ពុជា​ចំនួន​៤០​លាន​រៀល​នេះ គឺ​គោលដៅ​យកទៅ​បង់​រំលស់​ដើម​ធនាគារ​តែម្ដង គ្មាន​យកទៅ​ធ្វើ​អ្វី​ផ្សេង​ឡើយ​៕

ប្រភព៖ កម្ពុជាថ្មី

ពាក្យទាក់ទង ៖
 

មតិយោបល់