ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

បើគ្រាន់តែខុសឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ មិនខុសខែ ឆ្នាំ ទៅកែគ្មានអស់លុយទេ គ្រាន់តែមានឯកសារអស់នេះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

បើគ្រាន់តែខុសឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ មិនខុសខែ ឆ្នាំ ទៅកែគ្មានអស់លុយទេ គ្រាន់តែមានឯកសារអស់នេះ

 

​ករណី​បងប្អូន​ប្រជាពលរដ្ឋ​ខុស​ឈ្មោះ​ក្នុង​អ​ត្ត​ស​ញ្ញាណ​ប័ណ្ណ​មួយ​អក្សរ​ពីរ​អក្សរ​ ​ឬ​ ​ខុសភេទ​ ​ដោយ​គ្មាន​ខុស​ឆ្នាំ​កំណើត​ ​មិនបាច់​ដាក់ពាក្យ​បណ្ដឹង​ឡើង​ដល់​តុលាការ​ឡើយ​ ​គ្រាន់តែ​អញ្ជើញ​ទៅកាន់​សាលាក្រុង​ ​សាលាស្រុក​ ​ខណ្ឌ​ ​ដែល​មាន​រក្សាទុក​នូវ​បញ្ជី​អត្រានុកូលដ្ឋាន​របស់​សាមីខ្លួន​ ​។​ ​ក្នុង​នោះ​ត្រូវ​ភ្ជាប់​ឯកសារ​សំ​ខាន់​ៗ​ ​មួយចំនួន​ដូចជា​ ​៖​ ​

​១​.​ ​អត្តសញ្ញាណ​ប័ណ្ណ​ដែល​ខុស​ឈ្មោះ​នោះ​ ​

២​.​ ​សំបុត្រ​កំណើត

​ ​​៣​.​ ​សៀវភៅ​ស្នាក់នៅ​ ​

​៤​.​ ​សៀវភៅ​គ្រួសារ​ ​

៥​.​ ​បើជា​សិស្ស​ ​និស្សិត​ ​អាច​ភ្ជាប់​ជាមួយ​សញ្ញាបត្រ​ ​វិញ្ញាបនបត្រ​ ​ឬ​ ​លិខិតបញ្ជាក់​ការ​សិក្សា​ផ្សេង​ៗ​ ​ដែល​មានឈ្មោះ​ត្រឹមត្រូវ​កំពុង​ប្រើ​បច្ចុប្បន្ន

​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​ ​គឺ​មិន​ពិបាក​ឡើយ​ ​គ្រាន់តែ​បំពេញ​ពាក្យ​ស្នើរ​សុំ​មួយ​ ​នោះ​មន្ត្រី​នឹង​ចាត់ចែង​ទៅតាម​នីតិវិធី​ជាបន្តបន្ទាប់​ ​យ៉ាង​យូរ​ ​១​ ​ទៅ​ ​២​ ​សប្ដាហ៍​បាន​ហើយ​ ​។​ ​ករណី​ប្រសិនបើ​ខុស​ស្ថានភាព​អត្តសញ្ញាណ​ដើម​ ​ដូច​ករណី​ខុស​ឆ្នាំ​កំណើត​ ​ឧទាហរណ៍​ថា​ ​បងប្អូន​ចង់​កែ​ពី​ ​១៩៩៦​ ​ទៅ​ ​១៩៩៧​ ​គឺ​ ​ត្រូវ​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​តុលាការ​ជាមុន​សិន​ ​។​ ​បើ​គ្រាន់តែ​ខុស​ឈ្មោះ​ ​ឬ​ ​ភេទ​ ​គឺ​ធ្វើ​ទៅតាម​នីតិវិធី​ខាងលើ​ជាការស្រេច​ ​។​ ​

​ដោយឡែក​បើ​សេចក្ដីជូនដំណឹង​រប​សើ​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម​ឱ្យ​ដឹង​ថា​ ​ប្រសិនបើ​ចង់​កែតម្រូវ​ទិន្នន័យ​អត្តសញ្ញាណ​ក្រៅពី​ទៅ​សាលាក្រុង​ ​សាលាស្រុក​ ​ខណ្ឌ​ ​បងប្អូន​ ​អាច​ទៅ​នាយកដ្ឋាន​អត្រានុកូលដ្ឋាន​ ​នៃ​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម​ ​ក្រសួងមហាផ្ទៃ​ ​ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ផ្លូវជាតិ​លេខ១​ ​សង្កាត់​និរោធ​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​(​ទល់មុខ​បុរី​ប៉េង​ហួត​ ​បឹង​ស្នោ​រ​)​ ​។

​សូម​បញ្ជាក់​ថា​ ​ព័ត៌មាន​ខាងលើ​នេះ​ ​គឺជា​បទពិសោធន៍​ជាក់ស្ដែង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ ​បាន​ទៅ​កែតម្រូវ​ទិន្នន័យ​អត្តសញ្ញាណ​ប័ណ្ណ​ ​ដែល​អ្នកសារព័ត៌មាន​ប្រជាប្រិយ​បាន​ចុះទៅ​ផ្ទាល់​ ​នៅ​ឯសាលា​ស្រុក​ខេត្ត​កំពង់ស្ពឺ​ ​៕​ ​

អត្ថបទ ៖ រាជ
ប្រភព៖ Popular

 

មតិយោបល់