ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ប្រពន្ធ​រវល់​ទៅ​មើល​ម្ដាយ​ឈឺ​នៅ​ស្រុក​កំណើត លោក​ប្ដី​នាំ​ស្រី​ស្នេហ៍​ដេក​លើ​ផ្ទះ ផ្អើល​ឈុល ប្ដឹង​មេ​ប៉ុស្តិ៍​ឈាន​ដល់​ការ​លែងលះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ប្រពន្ធ​រវល់​ទៅ​មើល​ម្ដាយ​ឈឺ​នៅ​ស្រុក​កំណើត លោក​ប្ដី​នាំ​ស្រី​ស្នេហ៍​ដេក​លើ​ផ្ទះ ផ្អើល​ឈុល ប្ដឹង​មេ​ប៉ុស្តិ៍​ឈាន​ដល់​ការ​លែងលះ

កណ្ដាល​ ៖ ​គូស្រករ​វ័យក្មេង​ទើប​រៀបការ​ជាមួយគ្នា​ពេញ​ច្បាប់​កាលពី​អំឡុង​ឆ្នាំ​២០១៥ និង​មាន​កូន​ប្រុស​មួយ​អាយុ​៣​ឆ្នាំ តែ​មកដល់ពេលនេះ ចំណង​ស្នេហ៍​មួយ​នេះ ​បាន​ក្លាយ​ទៅជា​ភាព​អាប់អួ​បន្ទាប់ពី​ប្រពន្ធ​តាម​ទាន់​ប្ដី​នាំ​ស្រី​ស្នេហ៍​មក​ដេក​ស្នាក់នៅ​លើ​ផ្ទះ​យ៉ាង​ត្រេកត្រអាល ​ទើប​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ឈាន​ដល់​ការ​លែងលះ។

ក្រោយពី​នគរបាល​ប៉ុស្តិ៍​នាំមក​សម្របសម្រួល​គ្នា​ភាគី​ខាង​ស្រី​ហាក់​មិន​ចង់​បែក​ទេ តែ​ភាគី​ខាង​ប្រុស​ចង់​បែក​ខ្លាំង​សុខចិត្ត​លែងលះ​គ្នា ទើប​ខាង​ស្រី​ទារ​សំណង និង​អាហារកិច្ច​សម្រាប់​ចិញ្ចឹម​កូន​ចំនួន​៧០០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​ តែ​បន្ទាប់ពី​ធ្វើ​ការ​ចរចា​​គ្នា​សុំ​ចុះ​ថ្លៃ​ខ្លះ​ ​ ​ខាង​ស្រី​ទម្លាក់​មក​សល់​ត្រឹម​៤៥០០​ដុល្លារ។ ប៉ុន្តែ​ខាង​ប្រុស​មិនទាន់​រកលុយ​បាន​ភ្លាមៗ​ទេ សុំ​រយៈពេល​១​ខែ​ទៀត ​ចាំ​ប្រគល់​លុយ ឯ​ខាង​ស្រី​ទុក​ពេល​ឲ្យ​ត្រឹម​ថ្ងៃ​ច័ន្ទ​ទី​១៧​ ខែ​មិថុនា​នេះ​ប៉ុណ្ណោះ។

ករណី​ស្ដ្រី​តាម​ទាន់​ប្ដី​មាន​ស្រី​យក​មក​ដេក​នៅ​នឹង​ផ្ទះ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​ខែមិថុនា ​ឆ្នាំ​២០១៩​ ​ស្ថិត​ក្នុង​ភូមិ​ឈ្វាំង​ ឃុំ​ឈ្វាំង ​ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល។ បុរស​ជា​ប្ដី​ឈ្មោះ អន សំណាង​មុខរបរ​ជាង​សិប្បកម្ម​ដែក​អ៊ី ណុ​ក។

ប្រពន្ធ​រវល់​ទៅ​មើល​ម្ដាយ​ឈឺ​នៅ​ស្រុក​កំណើត លោក​ប្ដី​នាំ​ស្រី​ស្នេហ៍​ដេក​លើ​ផ្ទះ ផ្អើល​ឈុល ប្ដឹង​មេ​ប៉ុស្តិ៍​ឈាន​ដល់​ការ​លែងលះ

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ដែល​ជា​ប្រពន្ធ​បាន អោយ​ដឹង​ថា ​៖​ គាត់​បាន​រៀបការ​ជាមួយ​នឹង​ប្ដី​កំហូច​រូបនេះ​តាំងពី​ឆ្នាំ​2015​មក ហើយ​គាត់​មានកូន​ប្រុស​ម្នាក់ ជាមួយ​ប្ដី​រូបនេះ​។ មុនពេល​មានរឿង​បែបនេះ​កាលពី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ​គាត់​បាន​បបួល​ប្ដី​រូបនេះ​ទៅ​មើល​ម្ដាយ​ឈឺ​នៅ​ស្រុកកំណើត​ឯ​ខេត្តតាកែវ​ ប៉ុន្ដែ​ប្ដី​មិន​ព្រមទៅ​ទេ​ មិនតែប៉ុណ្ណោះ​​បែរ​ជា​រករឿង ​ហើយ​បណ្ដេញ​គាត់​ចេញ​ពី​ផ្ទះ​ទៀតផង​។​ លុះដល់​ថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៩​ ​គាត់​បានឮ​ដំណឹង​ថា​ប្ដី​កំហូច​រូបនេះ​ យក​ស្រី​កំណាន់​មក​ដេក​ដល់ផ្ទះ​ ពេល​បាន​ដំណឹង​នេះ​ភ្លាម ​គាត់​ក៏បាន​ជិះ​រថយន្ដ​ឈ្នួល​មកពី​ស្រុកកំណើត​វិញ ​ពេលមកដល់​ផ្ទះ​ស្រាប់តែ​ឃើញ​ប្ដី​របស់គាត់​និង​ស្រី​កំណាន់​នៅក្នុង​ផ្ទះ​តែ​២​នាក់​ គាត់​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ជួយ​មាន​វិធានការ​ចាត់ការ​តាមច្បាប់​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​លោក​ប្ដី​បែរជា​ប្រកាន់​ជំហរ​លែង​ប្រពន្ធ​ខ្លួន​ទៅវិញ ​ពីព្រោះ​បុរស​ម្នាក់​នេះ ក៏​ធ្លាប់​សន្យា​កុហក​ស្រី​ស្នេហ៍​ថា ​ខ្លួន​ពោះម៉ាយ​កូន​១​ទើប​លែងប្រពន្ធ​ថ្មីៗ ដោយ​ជឿ​លង់សម្ដី​កុហក​នេះ ​ទើប​នាង​ស្រី​ស្នេហ៍​យល់ព្រម​មក​តាម​បង​កំហូច​ដល់​ផ្ទះ រីឯ​សាច់ញាតិ​ខាង​​​ប្រុស​ក៏​មិនបាន​រាយរាប់​ប្រាប់​នាង​ក្រោយ​នោះ​ដែរ ពោល​គឺ​ហាក់​សមគំនិត​គ្នា ទុក​រហូត​ប្រពន្ធដើម​ត្រឡប់​មកពី​ស្រុកកំណើត​វិញ​ ក៏​បែក​ក្រឡ​ពាង​ប្រហុក​បែបនេះ​តែម្ដង ទៅ៕
ប្រពន្ធ​រវល់​ទៅ​មើល​ម្ដាយ​ឈឺ​នៅ​ស្រុក​កំណើត លោក​ប្ដី​នាំ​ស្រី​ស្នេហ៍​ដេក​លើ​ផ្ទះ ផ្អើល​ឈុល ប្ដឹង​មេ​ប៉ុស្តិ៍​ឈាន​ដល់​ការ​លែងលះ

ប្រពន្ធ​រវល់​ទៅ​មើល​ម្ដាយ​ឈឺ​នៅ​ស្រុក​កំណើត លោក​ប្ដី​នាំ​ស្រី​ស្នេហ៍​ដេក​លើ​ផ្ទះ ផ្អើល​ឈុល ប្ដឹង​មេ​ប៉ុស្តិ៍​ឈាន​ដល់​ការ​លែងលះ

ប្រពន្ធ​រវល់​ទៅ​មើល​ម្ដាយ​ឈឺ​នៅ​ស្រុក​កំណើត លោក​ប្ដី​នាំ​ស្រី​ស្នេហ៍​ដេក​លើ​ផ្ទះ ផ្អើល​ឈុល ប្ដឹង​មេ​ប៉ុស្តិ៍​ឈាន​ដល់​ការ​លែងលះ

ដោយ ៖ ឌួង​វិ​រះ​ជ័យ​
ប្រភព៖ កម្ពុជាថ្មី

ពាក្យទាក់ទង ៖
 

មតិយោបល់