ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

កុំចង់ខ្លាំង! រដ្ឋមន្ត្រីស្រី ឥណ្ឌូនេស៊ី អង្គុយលើទូកផឹកកាហ្វេ យាមសមុទ្រ ដើម្បីចាំបាញ់កម្ទេច ទូកនេសាទរបស់ វៀតណាម និងចិន ដែលខុសច្បាស់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

Susi Pudjiastuti
ឥណ្ឌូនេស៊ី៖ លោកស្រី Susi Pudjiastuti អង្គុយលើទូកផឹកកាហ្វេយាមសមុទ្រ ដើម្បីឃ្លាំមើលទូកនេសាទខុសច្បាប់ចូលមកដែនទឹករបស់គាត់ ហើយនៅក្នុងខែនេះ លោកស្រី បានកំទេចទូកនេសាទបរទេសខុសច្បាប់ជាង ៣០ទូកឯណោះ។ លោកស្រី Susi Pudjiastuti ជារដ្ឋមន្ត្រីកិច្ចការសមុទ្រ និងនេសាទរបស់ឥណ្ឌូនេស៊ី ដែលជាអ្នកការពារផលប្រយោជន៏ផលនេសាទរបស់ប្រទេសពីទូកនេសាទបរទេសខុសច្បាប់ទាំងឡាយណា ដែលចូលមកនេសាទនៅលេីដែនសមុទ្រឥណ្ឌូនេស៊ី​។

លោកស្រី Susi ពីមុនជាក្មេងដែលរត់ចោលសាលា​ លើខ្លួនមានសាក់ដូចអ្នកលេង​ ជក់បារី​ តែបានក្លាយជាអ្នកជំនួញស្រីដ៏ឆ្នេីម ​និងជាអ្នកដឹកនាំការបំផ្ទុះទូកនេសាទខុសច្បាប់​ តាមការតែងតាំងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី​ ដែលត្រូវការមនុស្សដៃដែក​ ឆ្កួតៗដូចគាត់ក្នុងការបង្គ្រាប់បទល្មេីសនេសាទ​ ។

ក្រោយពីលោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រី​ ពេលណា ចាប់តាំងពីពេលនោះគឺឃេីញតែគាត់អង្គុយលេីទូក ផឹកកាហ្វេខ្មៅ​ ចាំឃ្លាំមេីលទូកចូលដែនសមុទ្រប្រទេសដោយខុសច្បាប់​ រួចបញ្ជាអោយឃាត់ខ្លួនមនុស្សលេីទូក ហើយក៏បញ្ជាឱ្យកំទេចទូកទាំងនោះចោលតែម្តង​។

តាំងពីកាន់តំណែងមក មិនក្រោម ១០០០ទូកនោះទេ ដែលត្រូវបានគាត់កំទេចចោល​ រួមមានទូកនេសាទថៃ​ ចិន​ វៀតណាម​ ភូមា​ ម៉ាឡេស៊ី ជាដេីម​ តែភាគច្រើណជាទូកនេសាទរបស់ប្រទេសវៀតណាម និង ចិន។ គាត់ក៏ជាអ្នកជួយសង្គ្រោះកម្មករ ដែលត្រូវគេបង្ខំឱ្យធ្វេីទាសករលេីទូកនេសាទផងដែរ​ ។

លោកស្រី Susi តែងតែទុកខ្លួនឯងស្មេីនឹងបុរសដែរ ​អ្វីដែលបុរសធ្វើបាន​ គាត់ក៏ធ្វេីបាន​ដូចគ្នា ហើយគាត់ធ្វើខ្លាំងចំពោះអ្នកដែលរំលោភច្បាប់​។ ស្ត្រីដែលរឹងមាំរូបនេះ គាត់មានរូបគំនូរជាច្រេីននៅប្រទេសឥណ្ឌូនេស៊ី ដែលគេចាត់ទុកជា​ នារីដៃដែកចិត្តហ៊ាន​ អត់ខ្លាចចំពោះអ្នកល្មេីសច្បាប់​ តែគាត់ក៏ត្រូវបាន អ្នកកាន់សាសនាអុីស្លាម រិះគន់ផងដែរ ចំពោះការកាន់សាសនាមិនពេញលេញ​របស់គាត់​ តែទោះជាយ៉ាងណា ក៏ប្រជាជនជាច្រេីនគឺពេញចិត្តនឹងរូបគាត់៕

Susi Pudjiastuti

ប្រភព៖ BBC

 

មតិយោបល់