ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

បង្ក្រាបបទល្មើសការចាប់បង្ខាំងធ្វើទារុណកម្មជំរិតប្រាក់ ជនជាតិចិន និង ជនជាតិចិន

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ព្រះសីហនុ៖ នៅវេលាម៉ោង ០៨និង ៣០នាទី ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំង កងរាជអាវុធហត្ថខេត្ត-ក្រុង ដឹកនាំរួមដោយ លោក ម៉ាង ស៊ីនេត អភិបាលរងខេត្ត និងមានការ សម្របសម្រួលនីតិវិធី ពីលោក ហ៊ួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួម សហការពី លោក ស្រី នេត ទីន ប្រធា ភូមិ៣ និងម្ចាស់ផ្ទះចុះបង្ក្រាបករណីបង្ខាំងមនុស្សជាជនជាតិចិន ស្ថិតនៅក្រុមទី១២ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ។
ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ សង្រ្គោះបានជន រងគ្រោះចំនួន ១០នាក់ និងបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
កម្លាំងបានដកហូតវត្ថុតាងទូរស័ព្ទចំនួន ០៦គ្រឿង, ខ្នោះជើងចំនួន ០៤គូរ, ខ្នោះដៃចំនួន ១០, ស្រោមខ្នោះចំនួន ០៤, ក្រណាត់រុំមុខចំនួន ០២, កាំបិតបុ័ងតោចំនួន ០១, កំប៉ុងហ្គាសចំនួនចំនួន ២៥, លិខិត ឆ្លងដែនចំនួនចំនួន ០១, កិច្ចសន្យាជួលផ្ទះចំនួន ០១ និងអត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន ០១ច្បាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
China in Khmer

ប្រភព៖ GRKNews

ពាក្យទាក់ទង ៖
 

មតិយោបល់