ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ស៊ីន​ទ្រី​៖ សំរាម​ហៀរ​តាមផ្លូវ​មួយចំនួន ដោយសារ​ទីលាន​ចាក់​កកស្ទះ និង​គ្រឿងចក្រ​ខូច

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សំរាម​បាន​កកស្ទះ​យ៉ាងខ្លាំង​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នា​រយៈពេល​ចុងក្រោយ​នេះ​។ បើតាម មន្ត្រី​ក្រុមហ៊ុន​ស៊ីន​ទ្រី ករណី​បណ្ដាលមកពី​ទីលាន​ចាក់សំរាម​មានការ​កក​ក​ស្ទះ​សំរាម និង​គ្រឿងចក្រ​រុញ​សំរាម​ខូច​។

​លោក ហៀ​ប សា​គន្ធ តំណាង​អ្នកប្រតិបត្តិ​ការសម្អាត​ក្រុង​នៃ​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​អះអាង​ប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩​នេះ ថា បញ្ហា​កកស្ទះ​នៃ​សំរាម​តាម​ដងផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ គឺមាន​តាំងពី​ភ្ជុំបិណ្ឌ​មកម្ល៉េះ​។ លោក​បាន​បញ្ជាក់ថា អំឡុងពេល​ភ្ជុំបិណ្ឌ បុគ្គលិក​មួយចំនួន​បាន​ឈប់សម្រាក​ទើប​បណ្ដាល​ឲ្យ​សំរាម​ក​កកស្ទះ​តាម​ដងផ្លូវ​។ បច្ចុប្បន្ន​បុគ្គ​បាន​ចូល​បម្រើការ​ហើយ តែមាន​បញ្ហា​នៅ​ទីលាន​ចាក់សំរាម​ទៅវិញ​។

«​ទីលាន​ចាក់សំរាម​ជិត​ពេញ ត្រូវ​ការយក​គ្រឿងចក្រ​ឈូសឆាយ ប៉ុន្តែ​គ្រឿងចក្រ​ឈូសឆាយ​សំរាម​ខូច ទើប​បណ្ដាល​ឲ្យ​មានការ​កកស្ទះ​សំរាម​នៅតាម​ដងផ្លូវ​មួយចំនួន​» នេះ​ជាការ​បញ្ជាក់​របស់ លោក ហៀ​ប សា​គន្ធ​។

រូបភាពសំរាមនៅម្ដុំយកគន្ធរ

​លោក​បាន​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ដោះស្រាយ​លើ​បញ្ហា​នេះ ហើយ​ប្រហែល​រយៈពេល​៣​ថ្ងៃ​ទៀត​នឹង​លែងមាន​ការកកស្ទះ​សំរាម​ហើយ​។ ក្រុមហ៊ុន​ស៊ីន ទ្រី និង​សាលា​រាជធានី​ភ្នំពេញ ឲ្យ​កម្លាំង​ចុះជួយ​ដោះស្រាយ​លើ​បញ្ហា​សំរាម​នេះ​នៅតាម​ខណ្ឌ​មួយចំនួន ដោយឡែក​នៅសល់តែ​ខណ្ឌ​៧​មករា ខណ្ឌចម្ការមន និង​បឹង​កេងកង​។

​សូមបញ្ជាក់ថា នៅ​កម្ពុ​ជាមាន​សំរាម​ចំនួន ៣,៦​លាន​តោន​ក្នុង​១​ឆ្នាំ ឬ​ប្រមាណ​១​ម៉ឺន​តោន​ក្នុង​១​ថ្ងៃ ហើយ​ក្នុងនោះ​២០​ភាគរយ​ជា​សំរាម​ថង់​ប្លា​ស្ទិ​ក​សំរាម​។ ចំណែកឯ នៅ​រាជធានី​ភ្នំពេញ​មាន​សំរាម​ជាង​៣០០​តោន​ក្នុង​មួយថ្ងៃ ហើយ​គ្រាន់តែ​រាជធានី​ភ្នំពេញ​មួយថ្ងៃ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កជាង​១​លាន​ថង់​៕

ដោយ៖ ឡាយ សុភាវតី​
ប្រភព៖ ថ្មីៗ

ពាក្យទាក់ទង ៖
 

មតិយោបល់