ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

វៀតណាមតវ៉ាលើឆាកអន្តរជាតិថាចិនឈ្លានពានយកអណ្តូងប្រេងខ្លួន​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ក្រុមការងាររបស់ចិនស្រាវជ្រាវរកប្រេងក្នុងតំបន់មានជម្លោះជាមួយវៀតណាម(រូបពីគេហទំព័រក្រុមស្រាវជ្រាវរបស់ចិន)

វៀតណាម​តវ៉ាប្រឆាំងនាវាស្រាវជ្រាវ​រុករកឈ្មោះ Haiyang Dizhi 8 របស់ ប្រទេស ចិនបានចូលកាន់​តំបន់​សេដ្ឋកិច្ចកាលពីដើមខែកក្កដាឆ្នាំ២០១៩ដែលវៀតណាម​អះអាងថា ជាកន្លែងផ្តាច់មុខ​របស់ខ្លួននៅសមុទ្រខាងកើត (សមុទ្រចិនខាងត្បូង) ដើម្បី​ធ្វើសកម្មភាព​ស្រាវជ្រាវរុករក ប្រេងនិងឧស្ម័នខុសច្បាប់។

ក្រុម​នាវាអមការពារនាវាស្រាវជ្រាវរុករក Haiyang Dizhi 8 នេះរួម​មាន​នាវា​ឆ្មាំ​សមុទ្រ និងនាវានៃកងជីវពលរាប់​សិបគ្រឿង។ ​​ ភាពតានតឹង​រវាងទី​ក្រុងហា​ណូយ​​និងទីក្រុង ប៉េកាំង​​បន្តកើនឡើងនៅពេលចិនបាន​ប្រកាស​ថា អណ្តូង​ប្រេង Haiyang Shiyou 982 ជារបស់ចិនហើយបាន​ចូលកាន់​តំបន់​សមុទ្រ​ខាងកើត(សមុទ្រចិនខាងត្បូង)ក្នុងតំបន់​ទឹកជ្រៅ ៣ ០០០ ម៉ែត្រ ពីថ្ងៃទី ២១ ខែកញ្ញា កន្លងមក។ វៀតណាម​ចោទថា ចិនបានវាទទីទឹកដីឈ្លានពានវៀតណាម បំពានច្បាប់អន្តរជាតិ។​សហគមន៍អន្តរជាតិ​រួមទាំងសហរដ្ឋអាមេរិក​ក៏ធ្លាប់ចេញមុខថ្កោលទោសចិនដែរ។​

ភាគីវៀតណាមបានឲ្យដឹងថា​ទីតាំងភូមិសាស្ដ្រដែលនាស្រាវជ្រាវរុករក Haiyang Dizhi 8 ធ្វើសកម្មភាពក្នុងតំបន់​ដែនសមុទ្រ​ដែល​មាន​ចម្ងាយ​ពី​ឆ្នេរសមុទ្រ​របស់​វៀត​ណាមប្រហែលជិត ២០០ ម៉ាយល៍(ជាង៣០០គីឡូម៉ែត្រ)​ដោយ​គ្មានត្រួតស៊ីគ្នាឬជម្លោះជា​មួយ​ប្រទេស​ណា​មួយឡើយ។ វៀតណាមអះអាងថា ឆ្នេរ​សមុទ្រ​ចិនមាន​ចម្ងាយ​ជាមួយទីតាំងនេះជាង ៥០០ ម៉ាយល៍(ជាង៨០០គីឡូម៉ែត្រ)។

តំបន់ដែលចិនកំពុងរុករកប្រេងនៅភាគខាងលិចកោះស្ព្រាតលី ដែលវៀតណាមហៅថា Truong Sa(រូបពី Marine Traffic)

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាន​លើកឡើងថា វៀត​ណាមបានជួបពិភាក្សាជាមួយភាគីចិន​ជាច្រើន​លើកច្រើនសារ​តាម​រ​យៈ​​ការផ្ញើកំណត់ទូត​ជំទាស់ជាមួយ​សកម្មភាព​របស់ចិន ហើយស្នើឲ្យភាគី​ចិន​បញ្ឈប់​ភ្លាមៗនូវ​ការរំលោភ​អធិបតេយ្យ​ភាព ដកក្រុមនាវាទាំងអស់ចេញពី​តំបន់ដែន​សមុទ្រ​​របស់វៀតណាម ព្រមទាំងគោរពសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាម។ លោកស្រីថា វៀត​ណាម​តែងតែងផ្លាស់ប្តូរទស្សនៈ​ជាមួយចិន អនុវត្ត​កិច្ចពិភាក្សាដោយយោងតាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​អន្តរជាតិ និងអនុសញ្ញា​អង្គការសហ​ប្រជាជាតិស្ដីពីច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២ ។

ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក អាមេរិក​​ នៅថ្ងៃ​ទី ២៨ ខែកញ្ញា​ កន្លងទទៅ ឧបនាយក​រដ្ឋមន្ត្រី​និងជារដ្ឋមន្រ្តីក្រសួងការបរទេស​វៀត​ណាម លោក Pham Binh Minh បានឲ្យដឹងថា“ យើងខ្ញុំ​បានអំពាវនាវ​​ឱ្យភាគីពាក់ព័ន្ធ​នៅ​សមុទ្រខាង​កើតគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។​

លោកបន្តថា ការតភ្ជាប់រវាងមហាសមុទ្រឥណ្ឌា – ប៉ាស៊ីហ្វិកនោះ សមុទ្រខាងកើត​មាន​សារៈសំខាន់ជា​យុទ្ធសាស្ត្រ​សម្រាប់សន្តិភាព​សន្តិសុខ​និង​វិបុលភាព​​ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក” សូម​បញ្ជាក់ថា​មុនពេលនោះ​ថ្លែងនៅក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន – ចិន​ដែលបានធ្វើឡើង​នៅទីក្រុងបាងកក​ប្រទេសថៃ​កាល​ពី​ចុងខែកក្កដាកន្លងទៅ។ លោក Pham Binh Minh ​ចោទប្រកាន់ថា រាល់សកម្មភាពរបស់ចិននៅ​ក្នុង​តំបន់ដែន​សមុទ្រ​របស់​វៀតណាមបាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិនិង​ផលប្រយោជ​ន៍​​ស្រប​ច្បាប់របស់បណ្ដាប្រទេសមានសមុទ្រ ធ្វើឲ្យបាត់បង​ការ​ជឿទុកចិត្ត បង្កើន​ភាពតានតឹង​ហើយប៉ះពាល់​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់។

ប្រទេសមួយចំនួននៅលើពិភពលោក ដែលក្នុងនោះមាន​អាមេរិក​ អង់គ្លេស បារាំង និង​អូស្រ្តាលី​បានសំដែងនូវក្ដីបារម្ភចំពោះ​សកម្មភាព​របស់ទីក្រុងប៉េកាំង​ដោយមិនគោរពច្បាប់អន្ដរជាតិ ប៉ះពាល់ដល់សន្ដិភាព សន្ដិសុខនិងការធ្វើនាវាចរន៍​ដោយសេរី សូម្បីតែ​កងទ័ព​ជើង​ទឹកអង់គ្លេសកំពុងពិចារណាពីលទ្ធភាពបញ្ជូន​នាវា​ផ្ទុក​យន្តហោះ HMS Queen Elizabeth ដើម្បីដឹកជញ្ជូន​យន្តហោះ​ចម្បាំង​អាមេរិក​ទៅកាន់​ប្រជុំកោះ Trương Sa (Spratly) ដែលកំពុង​មានជម្លោះ។ នាវាផ្ទុកយន្ដហោះ HMS Queen Elizabeth ជានាវាធំ​បំផុតត្រូវបាន​ផលិតឲ្យកងទ័ពជើង​ទឹកអង់គ្លេស​និងមាន​សមត្ថភាព​ដឹក​យន្ដ​​ហោះ​ចំនួន ៤០ គ្រឿង។

ក្នុងបរិបទនៃជម្លោះនៅសមុទ្រខាងកើត​កាន់តែកើនឡើងរវាងចិននិង​ប្រទេស​ទាំង ៣ រួមមានវៀតណាម ​ហ្វីលីពីន​និងម៉ាឡេស៊ី​ក្នុងតំបន់ ​នៅចុង​ខែកញ្ញាកន្លងទៅ អាមេរិកបានបញ្ជូននាវាផ្ទុកយន្ដហោះ USS Ronald Reagan ទៅកាន់សមុទ្រខាងកើត ជិតកោះសិប្បនិម្មិត​ដែល​ចិនសាងសង់ឡើង។ នាវាផ្ទុកយន្ដហោះ USS Ronald Reagan នៃក្រុមកងនាវាលេខ ៧ ដែលទទួលបន្ទុកតំបន់​មហាសមុទ្រឥណ្ឌា – អាស៊ីប៉ាស៊ីហ្វិក។

លោក៖ ពៅ មេត្តា
ប្រភព៖ VOD

ពាក្យទាក់ទង ៖
 

មតិយោបល់