ថ្ងៃ សៅរ៍ ទី 05 ខែ ធ្នូ ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 05 ខែ ធ្នូ ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

វៀតណាម​ជាប់ជាប្រទេសងាយស្រួលសម្រាប់ជនបរទេសរស់នៅ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

វៀតណាមជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមប្រទេសចំនួន​៣០ដែលបង្កភាពងាយស្រួលដល់ជនបរទេសទៅសុំសិទ្ធិរស់នៅ និងអាចរកចំណូលបានសមរម្យ។​

របាយការណ៍សិក្សាដោយBusiness Insider ជាសារព័ត៌មានផ្នែកហិរញ្ញវត្ថុ និងមុខជំនួញរបស់សហរដ្ឋអាមេរិក​ ចេញផ្សាយរបាយការណ៍សិក្សាប្រចាំឆ្នាំ២០១៩ជនបរទេសដែលរស់នៅក្នុងប្រទេសវៀតណាមមានភាពងាយស្រួល ក្នុងការរកចំណូល ហើយពួកគេរីករាយជាមួយតួនាទីដែលកំពុងបំពេញ។​

ក្រុមជនបរទេសនៅតាមជាតិសាសន៍ផ្សេងៗគ្នាថ្លែងប្រាប់ក្រុមអ្នកចុះទៅសិក្សាថា ការធ្វើសមាហរណកម្មរស់នៅងាយស្រួលហើយមានការស្វាគមន៍ពីអាជ្ញាធរមូលដ្ឋាន។​

ជារៀងរាល់ឆ្នាំបណ្តាញអ្នករស់នៅក្រៅប្រទេសទទួលបានការស្នើសុំពីប្រទេស និងតំបន់ចំនួន​១៨៧ ដើម្បីរស់នៅបំពេញការងារ ដែលពួកគេអាចទទួលយកបានតម្លៃចំណាយលើការរស់នៅប្រចាំថ្ងៃ និងការទទួលបានសេវាថែទាំសុខភាព។​

របាយការណ៍បង្ហាញថា ក្នុងរយៈពេល៩ខែជនបរទេសសុំសិទ្ធិរស់នៅដើម្បីបំពេញការងារនៅក្នុងប្រទេសវៀតណាមមានចំនួន​២០ ០០០នាក់ ហើយក្រុមទាំងនោះត្រូវឆ្លងកាត់ការសម្ភាសន៍ និងពិនិត្យលើលក្ខខណ្ឌផ្សេងៗដែលច្បាប់តម្រូវ។​

លោក៖ ពៅ មេត្តា
ប្រភព៖ VOD

ពាក្យទាក់ទង ៖
 

មតិយោបល់