ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

សិង្ហបុរី​ នឹង​ហាម​ផ្សាយ​ពាណិជ្ជកម្ម​ភេសជ្ជៈ​សម្បូរ​ជាតិ​ស្ករ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
បុរសម្នាក់កំពុងនៅពីមុខទូភេសជ្ជៈចម្រុះបញ្ឈរតាមផ្សារមួយកន្លែង។ (រូបថត: South China Morning Post)

រដ្ឋាភិបាល​សិង្ហបុរី​ នឹង​ចេញច្បាប់​ហាមឃាត់​ការឃោសនា​ពាណិជ្ជកម្ម​ភេសជ្ជៈ​សម្បូរ​ជាតិ​ស្ករ​តាម​ប៉ុ​ស្ដិ៍​ទូរទស្សន៍​ ខិត​បណ្ណ​បោះពុម្ព​ផ្សាយ​ ផ្ទាំង​ប៉ាណូ​ គេហ​ទំ​ព័រ​អ៊ិ​នធឺ​ណិ​ត និង​បណ្ដាញ​សង្គម​ផ្សេង​ៗ ដើម្បី​កាត់បន្ថយ​អត្រា​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​កំពុង​ឋិត​ក្នុង​កម្រិតខ្ពស់​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ South​ China​ Morning​ Post​ រដ្ឋាភិបាល​សឹង្ហ​បុរី​នឹង​ចេញច្បាប់​ប្រឆាំង​ការ​ផ្សាយ​​ពាណិជ្ជកម្ម​ផលិតផល​ទឹកក្រូច​ ឬទឹក​ផ្លែ​ឈើ​មានកម្រិត​ជាតិ​ស្ករ​ខ្ពស់​នៅ​ឆ្នាំក្រោយ​ ហើយ​ការ​តម្រូវ​ឱ្យ​ភ្ជាប់​សារ​ព្រមាន​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​លើ​ផលិតផល​ទាំងនោះ​ក៏​នឹង​មាន​ចែង​ក្នុង​ច្បាប់​នោះ​ផង​ដែរ​។

រដ្ឋមន្រ្តី​សុខាភិបាល​សិង្ហបុរី​ឱ្យ​ដឹង​ថា​ ខាង​ក្រសួង​ក៏​កំពុង​ពិចារណា​លើ​ការ​យកពន្ធ​ពី​ក្រុមហ៊ុន​ផលិត​ និង​នាំចូល​ភេសជ្ជៈ​សម្បូរ​ជាតិ​ស្ករ​ ហើយនិង​ការ​ហាម​មិន​ឱ្យ​លក់​ទាំងស្រុង​ចំពោះ​ភេសជ្ជៈ​មួយចំនួន​។

វិធានការ​ច្បាប់​នេះ​ គឺ​ធ្វើឡើង​បន្ទាប់ពី​សិង្ហបុរី​ត្រូវ​បាន​ចាត់ជា​ប្រទេស​មួយ​មាន​អត្រា​ប្រជាជន​កើតជំងឺ​ទឹក នោមផ្អែម​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​ ដែល​បង្កឡើង​មួយ​ផ្នែក​ដោយសារ​កំណើន​ពលរដ្ឋ​វ័យ​ចំណាស់​ និង​វប្បធម៌​នៃ​ការ​បរិភោគ​អាហារ​ចម្អិន​ស្រាប់​តាម​ផ្សារ​។

យោង​តាម​ប្រភព​ដដែល​នោះ​ ក្នុង​មួយឆ្នាំ​ប្រទេស​សិង្ហបុរី​ មាន​អ្នកជំងឺ​ទឹកនោមផ្អែម​ចំនួន​ ៤៥០​ ០០០​ នាក់​ទៅ​ស្វែង​ការ​ព្យាបាល​ ក្នុង​នោះ​អ្នកជំងឺ​ចំនួន​ ២១​ ០០០​ នាក់​បាន​ស្លាប់​ ដោយសារ​មករ​កការ​ព្យាបាល​យឺត​ពេល​ ហើយ​បើ​គិតជា​មធ្យមភាគ​ ក្នុងចំណោម​ប្រជាជន​សិង្ហបុរី​មាន​ជាង១៣​ នាក់​ មាន​ម្នាក់​កើតជំងឺ​ទឹកនោមផ្អែម​៕

លោក៖ ត្រាន់ តិចសេង
ប្រភព៖ VOD

ពាក្យទាក់ទង ៖
 

មតិយោបល់