ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

អាជ្ញាធរចាប់ផ្ដើមសិក្សាគម្រោងសា្ថបនាផ្លូវក្រោមដីថ្មីចំនួន២ នៅម្ដុំមុខវិទ្យាស្ថានភាសាបរទេសនិងម្ដុំក្ដាន់២

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អាជ្ញាធរចាប់ផ្ដើមសិក្សាគម្រោងសា្ថបនាផ្លូវក្រោមដីថ្មីចំនួន២ នៅម្ដុំមុខវិទ្យាស្ថានភាសាបរទេសនិងម្ដុំក្ដាន់២

អាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមសិក្សាគម្រោងស្ថាបនាផ្លូវក្រោមដីថ្មីចំនួន២ខ្សែបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានបញ្ហាប្រឈមជាមួយនឹងការកក់ស្ទះចរាចរណ៍។

តាមឲ្យដឹងពីអភិបាលរាជធានីភ្នំពេញ គម្រោងសា្ថបនាផ្លូវក្រោមដីថ្មីទាំងពីរខ្សែនេះ គឺមានទីតាំងស្ថិតក្រោមផ្លូវសហព័ន្ធរុស្ស៊ី គឺម្ដុំមុខវិទ្យាស្ថានបច្ចេកវិទ្យាភាសាបរទេស និងមួយខ្សែទៀតស្ថិតនៅម្ដុំក្ដាន់២ ខណៈដែលតំបន់ទាំងពីរនេះ កំពុងតែប្រឈមការកកស្ទះចរាចរណ៍ជាប្រចាំស្ទើរាល់ថ្ងៃ។

ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការរៀបចំធ្វើផ្លូវក្រោមដីជាមួយក្រុមអ្នកជំនាញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការស្ថាបនាផ្លួវក្រោមដីនេះ គឺជាយន្ដការ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាលក្ខណៈយូរអង្វែងដែលជួយសម្រួលដល់ការចេញចូល របស់សិស្សនិសិត្សនៅសាកលវិទ្យាល័យភូមិភ្នពេញ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ ខណៈដែលផ្លូវសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ន មានស្ថានភាពចរាចរណ៍មមាញឹកខ្លាំង ដែលប្រឈមការកកស្ទះចរាចរណ៍និងរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ចំពោះគម្រោង ស្ថាបនាផ្លូវក្រោមដីត្រូង់មុខវិទ្យាស្ថានភាសាបរទេស គឺរត់ពិក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេសតែម្ដង ដែលបង្កភាពងាយស្រួលដល់និស្សិតបានចេញចូលមិនប្រឈមនឹងការកកស្ទះ ឬគ្រោះថ្មាក់ចរាចរណ៍ជាដើម។

លោកបានបន្ថែមទៀតថា ចំណែកនៅតំបន់កា្ដន់ពីរវិញ ផ្លូវក្រោមដីនេះក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីផងដែរ ដោយភ្ជាប់ពីផ្លូវ១៦៩ ឆ្ពោះទៅផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ។

សូមជម្រាបថា អាជ្ញាធររាជធានីភ្នំពេញនឹងបន្ដការសិក្សាគម្រោងស្ថាបនាផ្លូវក្រោមដីនេះឲ្យមាន លក្ខណៈលម្អិតបន្ថែម ដើម្បីឈានទៅស្ថាបនាជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ៕
ប្រភព៖ AKP

 

មតិយោបល់