ថ្ងៃ ព្រហសតិ៍ ទី 09 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 09 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ក្រសួង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃ​២៤ តុលា​នេះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ក្រសួង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃ​២៤ តុលា​នេះ

ក្រសួង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃ​២៤ តុលា​នេះ

ភ្នំពេញ ៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់​ក្រសួង​ចេញផ្សាយ នៅ​ថ្ងៃទី​១៨ ខែតុលា ស្តីពី​ស្ថានភាព​អាកាសធាតុ (​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២៤ ខែតុលា​នេះ​) បាន​លើក​ឡើង​ថា តាមរយៈ​នៃ​ការតាមដាន​នូវ​លក្ខណៈ​អាកាសធាតុ​ជាប្រចាំ​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុ​ជាប​ង្ហា​ញ​ឲ្យ​ឃើញថា ជ្រលង​នៃ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​បាន​នឹង​កំពុង​រំកិល​អូសបន្លាយ​មកលើ​ភាគ​ខាងជើង និង​ភាគ ឦសាន​កម្ពុជា។ ​ជា​មួយ​គ្នា​នេះ​ ក្រសួង​ក៏ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៤ ខែតុលា​នេះ។

ក្រសួង​បន្ត​ថា ការអំពាវនាវ​នេះ​ធ្វើឡើង ខណៈ​នៅ​ភាគ​ខាងក្រោម​ទទួលរង​នូវ​ខ្យល់​នាំមក​នូវ​សំណើម​បក់​ពី​សមុទ្រ​ចិន​ខាងត្បូង។ ក្រសួង​បាន​លើក​ឡើង​ទៀតថា លក្ខណៈ​បែបនេះ​នឹង​ធ្វើ​ឲ្យ ទី​១- ចាប់ពី​ថ្ងៃទី​១៨ និង​២៤ ខែតុលា ឆ្នាំ​២០១៩ ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង​ខេត្តក្រចេះ កម្រិត​ទឹកភ្លៀង​នឹង​ចុះ​ពី​តិច​មក​ខ្សោយ ។ ទី​២-​ចាប់ពី​ថ្ងៃទី​១៨ និង​២៤ ខែតុលា ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​នឹង​អាចមាន​រៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម។

ចាប់ពី​ថ្ងៃ​ទី​២០ និង​២៤ ខែតុលា កម្រិត​ទឹកភ្លៀង​នឹង​ចុះមក​តិច ។ ៣-​ចាប់ពី​ថ្ងៃទី១៨ និង​២១ ខែតុលា ឆ្នាំ​២០១៩ ខេត្ត​កំពង​ចាម ត្បូងឃ្មុំ កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពត សីហនុ កែប កោះកុង និង​រាជធានី​ភ្នំពេញ នឹង​អាចមាន​រៀង​ពី​តិច​ទៅ​បង្គរ ទន្ទឹម​នោះ​អាចមាន​ភ្លៀង ធ្លាក់​ច្រើន​នៅ​ផ្នែក ខ្លះ ។ ចាប់ពី​ថ្ងៃទី​២២ និង​២៤ ខែតុលា កម្រិត​ទឹកភ្លៀង​នឹង​បន្ត​ពី​កម្រិត​តិច​មក​មធ្យម។

ក្រសួង​សូម​ឲ្យ​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​នៅ​កើតមាន​ជាយថាហេតុ ពិសេស​បណ្ដា​ខេត្ត​តំបន់​វាលទំនាប៕

ដោយ៖ ឌួង​វិ​រះ​ជ័យ
ប្រភព៖ កម្ពុជាថ្មី

 

មតិយោបល់