ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

កម្ពុជានាំចេញជ័រកៅស៊ូបានជាង១៧ម៉ឺនតោន ទទួលចំណូល២៣០លានដុល្លារ នៅរយៈពេល៩ខែឆ្នាំនេះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១៧៣,០៧២តោន កើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូលប្រមាណ២៣០លានដុល្លារអាមេរិក។

របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ៩ខែដំបូង ឆ្នាំ២០១៩នេះ មានតម្លៃ១,៣៣៥ដុល្លារក្នុង១តោន បានធ្លាក់ចុះ២%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល៩ខែ មានចំនួនប្រមាណជា ២៣១,០៥១,១២០ដុល្លារអាមេរិក។

សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែកញ្ញា មានចំនួនប្រមាណជាជាង ២៣,៨០៩តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែកញ្ញាមានតម្លៃ ១,៣០៣ដុល្លារក្នុង១តោន បានថយចុះ២.១៥%ផងដែរ។

សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

កម្ពុជានាំចេញជ័រកៅស៊ូបានជាង១៧ម៉ឺនតោន ទទួលចំណូល២៣០លានដុល្លារ នៅរយៈពេល៩ខែឆ្នាំនេះ

កម្ពុជានាំចេញជ័រកៅស៊ូបានជាង១៧ម៉ឺនតោន ទទួលចំណូល២៣០លានដុល្លារ នៅរយៈពេល៩ខែឆ្នាំនេះ

ប្រភព៖ Fresh News

 

មតិយោបល់