ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ក្រុមហ៊ុន Thai Airways ខាតលុយជាង ២០០លានដុល្លារ ហើយប្រឈមនឹងការបិទទ្វា​រ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

 

Thai Airways not at risk of shutting down, says airline president
Thai Airways International president Sumeth Damrongchaitham briefs Deputy Prime Minister Somkid Jatusripitak on Sept 20, 2018. On Wednesday he rejected the possibility the loss-ridden airline may be forced to shut down. (Bangkok Post file photo)
Thai Airways at crisis point, president says
A Thai Airways International plane is seen at Suvarnabhumi airport’s maintenance centre in Samut Prakan province. The airline’s president on Tuesday voiced serious concern about the loss-ridden national airline’s future and cited this aircraft waiting for repairs as an example of why it was losing so much money. (Bangkok Post file photo)

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways គឺជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយរបស់ប្រទេសថៃ ដែលត្រូវបានគេស្គាល់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនៅក្នុងវិស័យហោះហើរនេះ។ ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airway បានប្រឈមជាមួយការខាតបង់ប្រាក់ជាច្រើន ពីជើងហោះហើររបស់ខ្លួន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃ អង្គារទី ២២ កន្លងទៅ បានឱ្យដឹងថា ប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways International លោក ស៊ូម៉េត ដំរ៉ុង ឆៃថាម បានសម្តែងការព្រួយបារម្ភជាខ្លាំងទៅលើការថយចុះនៃចំនួនអ្នកដំណើរ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនមួយនេះប្រឈមនឹងការបិទទ្វារ។

លោក ស៊ូម៉េត បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airway បានបាត់បង់ប្រាក់ដល់ទៅ ២២៣,៧ លានដុល្លារនៅក្នុងត្រីមាសទីមួយនេះ បើធៀបកាលពីឆ្នាំមុនចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ចុះដល់១០ភាពរយ។

បញ្ហានៃការធ្លាក់ចុះប្រាក់ចំណូលបានក្លាយទៅជាបញ្ហាប្រឈមមួយយ៉ាងធ្ងន់ធ្ងរ សម្រាប់ក្រុមហ៊ុន ហើយអាចនឹងត្រូវបិទទ្វារថែមទៀតផង។ ការធ្លាក់ចុះចំណូលនេះបណ្តាលមកពី មានការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលបានធ្វើការទម្លាក់ថ្លៃទៅលើការធ្វើដំណើរ ជាហេតុធ្វើឲ្យអ្នកដំណើរទាំងអស់ដែលធ្លាប់ធ្វើដំណើរនៅក្រុមហ៊ុនចំណាស់មួយនេះប្តូរទៅធ្វើដំណើរនៅក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃថោកជាងវិញ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ូម៉េត បានព្យាយាមលើកទឹកចិត្តទៅដល់បុគ្គលិកជាង​២ម៉ឺននាក់ដែលបម្រើការនៅក្នុងក្រុមហ៊ុនមួយនេះ ឲ្យខិតខំប្រឹងប្រែងធ្វើយ៉ាងណាធ្វើឲ្យបញ្ហានេះមានភាពប្រសើរឡើងវិញ ដោយគិតគូរការចំណាយផ្សេងៗឲ្យបានត្រឹមត្រូវ ដោយធ្វើឲ្យការចំណាយតិចជាងចំណូលដែលទទួលបាន។ ហើយធ្វើការកាត់បន្ថយប្រាក់ខែរបស់បុគ្គលិក នឹងបានយកចេញនូវយន្តហោះចាស់ៗ ៣១គ្រឿង ដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់ការចំណាយថ្លៃដើមខ្លាំងថែមទៀតផង ៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង
ប្រភព៖ Business Cambodia

 

មតិយោបល់