ថ្ងៃ សុក្រ ទី 04 ខែ ធ្នូ ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 04 ខែ ធ្នូ ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

អគ្គរាជទូតថ្មីកម្ពុជា៩រូប ដែលទើបតែងតាំង ត្រៀមចេញទៅបំពេញបេសកកម្ម នៅតាមគោលដៅរៀងៗខ្លួន

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អគ្គរាជទូតថ្មីកម្ពុជា៩រូប ដែលទើបតែងតាំង ត្រៀមចេញទៅបំពេញបេសកកម្ម នៅតាមគោលដៅរៀងៗខ្លួន

(ភ្នំពេញ)៖ អគ្គរាជទូតថ្មីរបស់កម្ពុជាចំនួន៩រូប ដែលទើបនឹងត្រូវបានតែងតាំងថ្មី កំពុងត្រៀមខ្លួនទៅបំពេញបេសកកម្មតាមបណ្តាប្រទេស តាមគោលដៅរៀងៗខ្លួន។ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ អគ្គរាជទូតថ្មីកម្ពុជាទាំងនោះ បានចូលជួបសុំការណែនាំពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

អគ្គរាជទូតកម្ពុជាទាំង៩រូបនោះ រួមមាន៖
១៖ លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម
២៖ លោក អ៊ាត សីលា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី
៣៖ លោក ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី
៤៖ លោក អាន សុខខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសស្វីស
៥៖ លោក ឈូក ប៊ុនណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
៦៖ លោក ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី
៧៖ លោកស្រី បាន បូរ៉ុម ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋគូបា
៨៖ លោក ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋគូវ៉ែត
៩៖ លោក ហុក សុភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេដារូសាឡាម។

ក្នុងជំនួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចបានណែនាំ ឯកអគ្គរាជទូតថ្មីថ្មោងទាំងនោះថា នៅពេលបំពេញការងារ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និង លើកតម្លៃជាតិជានិច្ច។ ត្រូវរក្សាការសម្ងាត់របស់ជាតិ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសរបស់កម្ពុជា ។

សម្តេចប្រធានរដ្ឋសភា បានលេីកឡើងបន្តថា បេសកកម្មកាទូត ត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជាឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរដែលឆ្លុះបញ្ចាំងឱ្យឃើញពីអត្តសញ្ញាណរបស់ជាតិ ដែលមានវប្បធម៌ផូរផង់ តាំងពីសម័យអង្គរមក។

ក្នុងឱកាសនោះ សម្តេចក៏បានផ្តាំផ្ញើរដល់ឯកអគ្គរាជទូតទាំងអស់ ចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្បបានច្បាស់លាស់ជាក់ស្តែង អំពី ប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស។ សូមបង្កលក្ខណៈងាយស្រួល លើសេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ពួកគាត់ ។

សម្តេចប្រធានរដ្ឋសភា បានជំរុញឱ្យតំណាងកម្ពុជាតាមប្រទេសនានា ដែលទើបតែងតាំងនោះ បន្តជំរុញ និងលើកកម្ពស់ការផ្សព្វផ្សាយសំដៅទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍បរទេស មកប្រទេសយើងឱ្យកាន់តែច្រើន ថែមទៀត ដោយផ្អែកលើសក្តានុពល ដែលប្រទេសមានស្រាប់ ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេស ដទៃទៀត ប្រចាំនៅប្រទេស នោះផងដែរ។ សម្តេចប្រធានរដ្ឋសភា មានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ ទាំងអស់នឹងប្រតិបត្តិតួនាទីរបស់ខ្លួន បានល្អជានិច្ច សក្តិសមជាឯកអគ្គរាជទូត ដែលរាជរដ្ឋាភិបាលបានផ្តល់នូវទំនុកចិត្ត។

តំណាងឯកអគ្គរាជទូតកម្ពុជា ដែលបានចូលជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចបានចំណាយពេលវេលាអនុញ្ញាតបានចូលជម្រាបលា និងទទួលបានអនុសាសន៍ល្អៗ ដែលជាចក្ខុវិស័យ សម្រាប់យកទៅអនុវត្តការងារទទួលបានជោគជ័យ ស្របតាមគោលនយោបាយការទូតរបស់កម្ពុជា៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់