ថ្ងៃ សុក្រ ទី 04 ខែ ធ្នូ ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 04 ខែ ធ្នូ ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

សមាជិកសភាអាមេរិក លាលែងចេញពីតំណែង ក្រោយរងការចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទជាមួយ បុគ្គលិកខ្លួនឯង

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Rep. Katie Hill resigns amid House Ethics Committee investigation
Rep. Katie Hill Announces Resignation Amid Allegations of Inappropriate Relationships With Staffers

(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Katie Hill បានសម្រេចចិត្ត លាលែងតំណែងចេញពីសភាតំណាងរាស្ត្រអាមេរិកហើយ បន្ទាប់ពីរងការចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទ មិនត្រឹមត្រូវជាមួយបុគ្គលិកខ្លួនឯង និងមានស្នេហាត្រីកោណស្រីស្រឡាញ់ស្រីដូចគ្នា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។

លោកស្រី Katie Hill ប្រកាសពីការលាលែងចេញពីតំណែង នៅក្នុងសារមួយបង្ហោះលើ Twitter កាលថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោកស្រី Hill បានលើកឡើងដូច្នេះថា៖ «វាគឺជារឿងដ៏សោកសៅមួយ ដែលថ្ងៃនេះ ខ្ញុំត្រូវប្រកាសលាលែងតំណែងចេញពីសភាតំណាងរាស្ត្រ…ហើយនេះជារឿងដ៏លំបាក ដែលខ្ញុំមិនធ្លាប់ធ្វើឡើយ ពីមុនមក ប៉ុន្តែខ្ញុំជឿថានេះជាជម្រើសល្អសម្រាប់អ្នកបោះឆ្នោតឱ្យខ្ញុំ សហគមន៍ និងប្រទេសរបស់ខ្ញុំ»។

គួរបញ្ជាក់ថា លោកស្រី Katie Hill បច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីគណៈកម្មាធិការវិន័យនៃសភា អាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទមិនត្រឹមត្រូវជាមួយបុគ្គលិកប្រុសម្នាក់ ដែល លោកស្រីផ្ទាល់បដិសេធ។ យ៉ាងណាក៏ដោយ លោកស្រី Hill បានទទួលស្គាល់ថាលោកស្រីពិតជាមានទំនាក់ទំនង ជាមួយបុគ្គលិកយុទ្ធនាការឃោសនាបោះឆ្នោតជាស្ត្រីម្នាក់ឈ្មោះ Morgan Desjardins។

ដោយឡែក បើតាមសារព័ត៌មានអង់គ្លេស Daily Mail ទំនាក់ទំនងរវាងលោកស្រី Hill និងនាង Desjardins គឺជាទំនាក់ទំនងស្នេហាត្រីកោណ ដែលធ្វើឱ្យលោកស្រី និងស្វាមី គឺលោក Kenny Heslep ត្រូវចែកផ្លូវគ្នា។ ប៉ុន្តែ ព្រមពេលជាមួយគ្នា សមាជិកសភារូបនេះក៏បានព្រមានប្ដឹង Daily Mail ផងដែរពីបទបង្ហោះរូបភាពឯកជនរបស់ លោកស្រីដោយគ្មានការអនុញ្ញាត៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់