ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ហ្វីលីពីនកំពុងចង់បានមីស៊ីលលឿនជាងសំឡេង BrahMos របស់ឥណ្ឌា យកមកពង្រឹងសមត្ថភាពការពារដែនសមុទ្រ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Philippine Army Eyes India's Supersonic BrahMos Missile to Beef Up its Coastal Security
© AP Photo / Ajit Kumar

(ញូដេលី)៖ ដើម្បីពង្រឹងសមត្ថភាពការពារតាមដែនសមុទ្ររបស់ខ្លួន ហ្វីលីពីនកំពុងតែមើលឃើញថា មីស៊ីលល្បឿន លឿន របស់ប្រទេសឥណ្ឌា BrahMos គឺស័ក្តិសមបំផុតដើម្បីសម្រេចគោលដៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌ មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។

ចំណាប់អារម្មណ៍របស់ហ្វីលីពីនស្តីពីការចង់បានមីស៊ីល BrahMos ត្រូវបានបង្ហាញដោយមន្រ្តីយោធាជាន់ខ្ពស់ហ្វីលីពីន លោក Reynaldo Aquino កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងឱកាសនៃការទស្សនកិច្ចនៅលើនាវាចម្បាំងរបស់ឥណ្ឌា INS Sahyadri ដែលបានចូលទៅចតនៅកំពង់ផែនៃរដ្ឋធានីម៉ានីល។ បើតាមអ្នកនាំពាក្យយោធាហ្វីលីពីន លោក Aquino នឹងលោក Ashwin Arvind ដែលជាមេបញ្ជាការនាវាចម្បាំង Sahyadri បានជជែកគ្នាអំពីលទ្ធភាពនៃការទិញមីស៊ីល BrahMos នេះ។

គួរជម្រាបថា កាលពីឆ្នាំមុន កំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ទៅកាន់ហ្វីលីពីន ភាគី ទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤ ដោយក្នុងនោះមានទាំងកិច្ចព្រមព្រៀងដែលសំដៅបង្កើនកិច្ចសហប្រតិបត្តិ ការក្នុងវិស័យឡូជីស្ទីកនិងការពារជាតិ។ នាពេលនោះ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានបង្ហាញអំពីចំណាប់ អារម្មណ៍ក្នុងការទិញទូកល្បាតល្បឿនលឿនពីឥណ្ឌា ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រថែមទៀតផង។

គួរបញ្ជាក់ផងដែរថា មីស៊ីល BrahMos ត្រូវគេចាត់ទុកថា ជាមីស៊ីលល្បឿន Supersonic (លឿនជាងសំឡេង) ដែលលឿន ជាងគេនៅលើពិភពលោក។ វាគឺជាផលិតផលរបស់ក្រុមហ៊ុន BrahMos Aerospace Limited ដែលបង្កើតឡើងរួមគ្នារវាងរុស្ស៊ី និង ហ្វីលីពីន។ មីស៊ីលនេះអាចបាញ់ចេញពីនាវាចម្បាំង យន្តហោះចម្បាំង នាវាមុជទឹកក៏បាន ឬពីប្រព័ន្ធនៅ លើដីគោកក៏បានដែរ៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់