ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 26 ខែ វិច្ឆិកា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ចារកម្មឃើដលួចខោ លីអូ របស់មេ ISIS ឱ្យអាមេរិកធ្វើតេស្ដ DNA មុនបើកប្រតិបត្តិការវាយឆ្មក់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Swedish Terror Researcher 'Predicts' Resurrected 'Daesh 3.0' After Baghdadi's Death
© REUTERS / Islamic State Group/Al Furqan Media Network
Al-Baghdadi’s Death May End Up Reinvigorating Daesh - Ex-US Envoy
© AP Photo / Militant Photo

(ស៊ីរី)៖ កងកម្លាំងប្រជាធិបតេយ្យឃើដស៊ីរី (SDF) បានអះអាងថាទីភ្នាក់ងារចារកម្មរបស់ពួកគេបានលួចខោក្នុង (ខោ លីអូ) អាប៊ូបាកើ អាល់បាដដាឌី (Abu Bakr al-Baghdadi) ដើម្បីយកទៅធ្វើតេស្ដ DNA កំណត់ពីអត្តសញ្ញាណ មុននឹងមេ ISIS រូបនេះត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការពិសេសរបស់យោធាអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារនេះ មេបញ្ជាការជាន់ខ្ពស់ SDF លោក Polat Can បានគូសបញ្ជាក់ ដូច្នេះថា៖« ចារកម្មរបស់ពួកយើង ដែលបានចូលទៅជិត អាល់បាដដាឌី បានលួចយកខោក្នុងរបស់មេ ISIS រូបនេះ ដើម្បី យកទៅធ្វើតេស្ដ DNA និងធ្វើឱ្យប្រាកដ១០០ភាគរយថាម្ចាស់ខោក្នុងនេះគឺជាអាល់បាដដាឌី»។ ប៉ុន្តែ លោក Can មិនបាន បញ្ជាក់លម្អិតថាតើចារកម្មឃើដលួចខោក្នុងនេះ បានយ៉ាងដូចម្ដេចនោះទេ ដោយគ្រាន់តែបន្ថែមថា SDF បានសហការ ជាមួយ CIA អាមេរិក តាំងតែពីថ្ងៃទី១៥ ខែឧសភាមកម្លេះ ក្នុងការតាមដាន និងបានកំណត់ទីតាំងថា អាល់បាដដាឌី បានចាកចេញពីខេត្ត Deir Az Zor ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ឆ្ពោះទៅកាន់ខេត្ត Idlib ជាទីដែលរូបគេត្រូវបាន សម្លាប់។

គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យកន្លងទៅ បានទទួលស្គាល់ជាផ្លូវការថា អាប៊ូបាកើ អាល់បាដដាឌី ពិតជាបានស្លាប់ប្រាកដមែន ដោយមេ ISIS រូបនេះបានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង និងកូនបីនាក់ ក្នុងរូងក្រោមដីមួយកន្លែងស្ថិតនៅភូមិ Barisha នៃខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី ក្រោយត្រូវបានតាមប្រមាញ់ ដោយកងកុម៉្មង់ដូរ ពិសេសអាមេរិក។

ការបំផ្ទុះគ្រាប់បែកបានធ្វើឱ្យសាកសពមេ ISIS ខ្ទេចជាច្រើនបំណែក តែលោក ត្រាំ អះអាងថាការធ្វើតេស្ដ DNA នៅហ្នឹងកន្លែងបង្ហាញថា អាល់បាដដាឌី ពិតជាបានស្លាប់មែន ហើយនៅក្នុងប្រតិបត្តិការវាយឆ្មក់កាលពីយប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ មិនមានយោធាអាមេរិកណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ដោយគ្រាន់តែឆ្កែមួយក្បាល រងរបួសធ្ងន់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ បើតាមក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សាកសពរបស់ អាប៊ូបាកើ អាល់បាដដាឌី ត្រូវបានយោធាអាមេរិក យកទៅបោះចោលចូលក្នុងទឹកសមុទ្រមួយកន្លែងមិនបញ្ជាក់ទីតាំង ដូចគ្នាទៅនឹងសាកសពរបស់ អតីតមេដឹកនាំអាល់កៃដា Osama bin Laden ដែលត្រូវបានយោធាអាមេរិកបោះចោលចូលទឹកសមុទ្រ បន្ទាប់ពីត្រូវ បានសម្លាប់កាលពីឆ្នាំ២០១១ នៅប្រទេសប៉ាគីស្ថាន៕

ប្រភព៖ Fresh News

 

មតិយោបល់