ថ្ងៃ ច័ន្ទ ទី 06 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 06 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ខេត្ដចំនួន ៦ ក្នុងប្រទេសកម្ពុជា មានអគារនិងមណ្ឌលសុខភាពប្រមាណ ៦០កន្លែងនឹងត្រូវសាងសង់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ក្នុងឱកាសចុះទៅពិនិត្យទីតាំងសាងសង់អគារថ្មីរបស់មន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ម ប៊ុនហេ​ង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា នៅក្នុងឆ្នាំ២០២២ខាងមុខនេះ មន្ទីរពេទ្យទំនើបធំៗចំនួន៤ នឹងសាងសង់រួចជាស្ថានពរ រួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យនៅខេត្ដត្បូងឃ្មុំ ដែលនឹងធានាបាននូវការគ្របដណ្ដប់សេវាសុខភាព ជូនប្រជាពលរដ្ឋ កាន់តែប្រសើរបន្ថែមទៀត។

ឯកឧត្ដមបានបន្ដថា «ក្រៅពីមន្ទីរពេទ្យធំៗទាំង៤នេះ យើងក៏បានកំពុងសិក្សា និងសាងសង់អគារមន្ទីរពេទ្យ រួមទាំងមណ្ឌលសុខភាពមួយចំនួនទៀត ប្រមាណ៦០ទីតាំង នៅតាមបណ្ដាខេត្ដរួមមាន៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដងមានជ័យ និងខេត្ដកោះកុង។ ជាងនេះទៀត គឺខេត្ដបៃលិន និងឧត្ដរមានជ័យ កំពុងតែរៀបចំគំរូប្លង់ផងដែរ ហើយក្នុងនោះ នឹងមានអគារមន្ទីរពេទ្យខេត្ដសៀមរាបមួយទៀត ដែលយើងត្រូវពង្រីក ក្រោមការឧបត្ថម្ភរបស់ជប៉ុន»។

ឯកឧត្ដមបញ្ជាក់ថា «យើងមានមោទនភាពណាស់ ក្រោមការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី បានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ដោយដាក់ចេញនូវអាទិភាពនេះជាចម្បង ដោយធ្វើយ៉ាងណា ផ្ដល់សេវាសុខភាពនេះ ជូនដល់ប្រជាជនឱ្យបានគ្រប់ៗគ្នា ជាពិសេសពលរដ្ឋក្រីក្រ ដោយទទួលបានទាំងសេវាពិនិត្យព្យាបាល ដោយឥតអស់ថវិកា និងទទួលបានការឧបត្ថម្ភត្រលប់មកវិញផងដែរ»៕

ប្រភព៖​ AKP

 

មតិយោបល់