ថ្ងៃ អង្គារ ទី 07 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 07 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

មូលហេតុធំៗ​ ២យ៉ាងធ្វើឱ្យឧកញ៉ាៗសម្រុកដាំចេករាប់ពាន់ហិតតាដើម្បីនាំចេញទៅប្រទេសនេះ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ដំណាំចេក ត្រូវបានក្លាយជាដំណាំមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែពេលនេះមានតម្រូវការខ្ពស់នៅឯបរទេស។ ជាក់ស្ដែងមានឧកញ៉ានៅស្រុកខ្មែរ បានសម្រេចចិត្តវិនិយោគដាំដំណាំចេកនេះលើផ្ទៃដីរហូតដល់រាប់ពាន់ដុល្លារឯណោះ។ មានមូលហេតុធំៗចំនួន ២យ៉ាងដែលធ្វើឱ្យឧកញ៉ាៗមានការចាប់អារម្មណ៍លើដំណាំចេក ហើយសម្រុកវាលើផ្ទៃដីរហូតដល់រាប់ពាន់ហិតតាដើម្បីនាំចេញទៅកាន់ប្រទេសចិន និងទីក្រុងឌូបៃ។

មូលហេតុទី១ គឺទីផ្សារធំទូលាយ៖ ប្រទេសចិនគឺជាប្រទេសមួយដែលមានប្រជាជនរហូតដល់ទៅជាង ១ពាន់លាននាក់ ហើយជនជាតិចិនក៏និយមទទួលទានចេកផងដែរ។ បើបូករួមជាមួយការនាំចេញទៅទីក្រុងឌូបៃ(អារ៉ាប់រួម) និងប្រទេសមួយចំនួនទៀតនោះ ទីផ្សារសម្រាប់ធ្វើការនាំចេញចេកទៅលក់នៅបរទេសគឺពិតជាធំទូលាយខ្លាំងមែនទែន។

មូលហេតុទី២ គឺតម្រូវការខ្ពស់៖ ប្រសិនបើគ្រាន់តែទីផ្សារសម្រាប់នាំចេញធំគឺមិនមានប្រយោជន៍នោះទេ ប្រសិនបើមិនមានតម្រូវការទេនោះ។ ប៉ុន្តែជារឿងវិជ្ជមាននោះគឺប្រទេសទាំងអស់នោះមានទីផ្សារធំទូលាយហើយ ក៏មានតម្រូវការខ្ពស់ផងដែរដោយសារតែប្រជាជនប្រទេសទាំងនោះនិយមទទួលទានផ្លែចេកផងដែរ។ ប្រទេសចិនមានតម្រូវការចេករហូតដល់ទៅជាង៤លានតោនក្នុង១ឆ្នាំ។ ពួកគេយល់ថាផ្លែចេក គឺពិតជាមានវីតាមីនច្រើនប្រភេទ ហើយវាជួយទៅដល់សុខភាព និងសម្រេស់យ៉ាងច្រើនផងដែរ។

ជាក់ស្ដែងនៅប្រទេសយើង គេឃើញឧកញ៉ា ២រូប ដែលវិនិយោគលើដំណាំចេកលើផ្ទៃដីរាប់ពាន់ហិចតាឯណោះ។ បុគ្គលទីមួយគឺ លោកឧកញ៉ា លឹម ហេង ដែលជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានវិនិយោគដាំចេកអំបូងលឿងលើផ្ទៃដីរហូតដល់ទៅ ១០០០ហិកតា នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តស្ទឹងត្រែងដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីក្រុងឌូបៃ។ លោកក៏មានគម្រោងក្នុងការបង្កើតរោងចក្រផលិតម្សៅចេកផងដែរ ព្រោះប្រាកដណាស់ដែលថា ផ្លែចេកដែលប្រ​មូលផលបានទាំងអស់ មិនប្រាកដថានឹងអាចនាំចេញទៅក្រៅប្រទេសបានទាំងអស់នោះទេ។ អាស្រ័យដូចនេះហើយបានជាការបង្កើតនូវរោងចក្រកែច្នៃវាទៅជាម្សៅ វាអាចឱ្យលោកអាចប្រើប្រាស់ទិន្នផលចេកនោះឱ្យមានប្រយោជន៍កាន់តែច្រើន តាមរយៈការកែច្នៃនេះ។

បុគ្គលម្នាក់ទៀតនោះគឺ លោកឧកញ៉ា ហ៊ុន ឡាក់ ដែលលោកបានបោះទុន៣២លានដុល្លារ ដើម្បីដាំចេកលើផ្ទៃដីជាង១ពាន់ហិចតា និង បង្កើតរោងចក្រវេចខ្ចប់ចេកដ៏ធំមួយនៅខេត្តកំពត។ លោកបានមានប្រសាសន៍ថា ដំណាំចេករបស់កម្ពុជាគឺមានការទទួលស្គាល់ថា មានគុណភាពល្អ តម្លៃសមរម្យ និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសផ្សេងៗបានផងដែរ។ លោកបានបញ្ជាក់បន្ថែមថាចេករបស់កម្ពុជានៅមិនទាន់អាចផ្គត់ផ្គង់តម្រូវការ របស់ប្រទេសចិននៅឡើយនោះទេ ព្រោះប្រទេសចិនមានតម្រូវការចេករហូតដល់ទៅជាង៤លានតោនឯណោះក្នុង១ឆ្នាំៗ។

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ(Leadership Writer)
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់