ថ្ងៃ សុក្រ ទី 04 ខែ ធ្នូ ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 04 ខែ ធ្នូ ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

រដ្ឋាភិបាលត្រៀមថវិកាប្រមាណ ៥០០លាន$ រាល់ឆ្នាំសម្រាប់ថែទាំនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាតិ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រដ្ឋាភិបាលត្រៀមថវិកាប្រមាណ ៥០០លាន$ រាល់ឆ្នាំសម្រាប់ថែទាំនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាតិ

ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះហេដ្ឋារចនាសម្ព័ន្ធ​សំ​ខា​ន់ៗ​ជាច្រើន ​ត្រូវ​បាន​រដ្ឋាភិបាល​ ​ ​ជួសជុល​ និង​ស្ថាបនា​ឡើងវិញ​ ដើម្បី​ជួយដល់​សេដ្ឋកិច្ច​កម្ពុជា​ ហើយវាបានជួយជំរុញឱ្យ​មាន​កំណើនជាលំដាប់ផងដែរ។

ហើយអ្វីដែលថ្មីសម្រាប់ឆ្នាំនេះ នោះគឺរដ្ឋាភិបាលនឹងត្រៀមរៀបចំថវិការប្រមាណ៥០០លានដុល្លារអាមេរិក ដើម្បីទុកថែទាំនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសឱ្យកាន់តែល្អប្រសើរថែមទៀត។​ដោយក្នុងនោះ ប្រភព​ថវិកាជាតិមាន​ប្រមាណជាង២០០លាន​ដុល្លារអាមេរិក​ និងថវិកា​​ជំនួយ​ពី​ដៃ​គូរ​អភិវឌ្ឍន៍​ និង​ហិរញ្ញប្បទាន​ពី​បណ្តា​ប្រទេស​ផ្សេងៗទៀត​ សរុប​ទាំងពីរប្រភពនេះ ​មាន​ចំនួនសរុបប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ​ៗ។

ក្រៅពីប្រភពទាំងនេះ សម្តេច ​ក៏​នឹង​ផុ្តល់​កញ្ចប់សម្រាប់​គម្រោង​វិនិយោគ​បី​ឆ្នាំ​រំកិល២០២០​-២០២២ដើម្បី រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅទូទាំង​ប្រទេសផងដែរ​ ដើម្បី​ធានា​បាន​នូវ​គុណភាព​យូរ​អង្វែង មួយវិញទៀតគឺស្របទៅនឹង ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជាផងដែរ​ ។

គួររំលឹកផងដែរថាក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ​កំពុង​ដំណើរការជួសជុលនិងស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ ​នៅ​ទូទាំង​ប្រទេស​ ឱ្យ​ក្លាយជា​ផ្លូវ​ចាក់កៅស៊ូ​ ប្រភេទ​ AC​ ដែលមានគុណភាពខ្ពស់និងផ្លូវ​បេតុង​ ដើម្បី​បម្រើដល់​ការ​ដឹកជញ្ជូន​របស់ប្រជាជន ក៏ដូចជាការពារនិងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗផងដែរ​ ហើយអ្វីដែលពិសេសនោះគឺវានឹងក្លាយជាកត្តាមួយដ៏មហិមាក្នុងការពន្លឿនសេដ្ឋកិច្ចជាតិ។

អត្ថបទ៖ ​ភោគ​ ម៉ារី
ប្រភព៖ Business Cambodia

 

មតិយោបល់