ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ចិនត្អូញត្អែរ ខ្មែរទឹកភ្នែក!! ក្រុមហ៊ុនអចលនទ្រព្យចិនជំរុញបុគ្គលិកខ្មែរ​ជួល​ផ្ទះ​ចិន​​ព្រោះ​តម្លៃទា​បជាងផ្ទះជួលខ្មែរ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ចិនត្អូញត្អែរខ្មែរទឹកភ្នែក!! ក្រុមហ៊ុនអចលនទ្រព្យចិនជំរុញបុគ្គលិកខ្មែរ​ជួល​ផ្ទះ​ចិន​​ព្រោះ​តម្លៃទា​បជាងផ្ទះជួលខ្មែរ

បើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោកស្រី Lin Huilan ប្រធានក្រុមហ៊ុន ឡាយ មី អន្តរជាតិ ប្រទេសចិន ចូលជួបពិភាក្សាទាក់ទងនឹងបញ្ហាប្រឈមនានាក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៩ ។

លោកស្រី Lin Huilan ប្រធានក្រុមហ៊ុន ឡាយ មី អន្តរជាតិ ប្រទេសចិន មានប្រសាសន៍ជំរាបជូនឯកឧត្តមអភិបាលខេត្តថា ក្រុមហ៊ុនលោកស្រី ជាក្រុមហ៊ុនអចលនទ្រព្យ ប្រកបអាជីវកម្មស្របច្បាប់នៅខេត្ដព្រះសីហនុរយៈពេល ២ឆ្នាំកន្លងមកហើយ ដែលបានទាក់ទាញអ្នកវិនិយោគចិនជាច្រើន មកវិនិយោគនៅខេត្តព្រះសីហនុ លើវិស័យសំណង់ ។

លោកស្រីបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរមកធ្វើការនៅខេត្តព្រះសីហនុគ្មានកន្លែងស្នាក់នៅសមរម្យ ពួកគាត់អាចមកជួលបន្ទប់អគារវិនិយោគចិនស្នាក់នៅដោយតម្លៃសមរម្យ ដើម្បីលើកកម្ពស់ដល់អ្នកវិនិយោគចិនផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូន លោកស្រីប្រធានក្រុមហ៊ុនថា កម្ពុជាប្រកាន់ភ្ជាប់ទីផ្សារសេរី ប្រសិនបើអ្នកវិនិយោគចិន សល់បន្ទប់ត្រូវសិក្សាពីតម្លៃ និងធ្វើតារាងតម្លៃជួលបន្ទប់ និងទំហំបន្ទប់មករដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្តនិងជួយផ្សព្វផ្សាយជាសាធារណៈដល់ប្រជាពលរដ្ឋ ហើយនៅពេលខាងមុខ រាជរដ្ឋាភិបាលនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធពង្រីកផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើការទាក់ទាញវិនិយោគមកកម្ពុជា ពិសេសមកខេត្តព្រះសីហនុ ។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាល ចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បាននឹងកំពុងអភិវឌ្ឍន៍បន្ថែមមានដូចជា ភ្លើង ទឹកស្អាត កំពង់ផែទឹកជ្រៅ បំរើការដឹកជញ្ជូនទំនិញចេញចូលយ៉ាងមមាញឹក ព្រលានយន្តហោះអន្តរជាតិ និងផ្លូវគមនាគមន៍ ។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា ក្រុមហ៊ុនលោកស្រី និងទាក់ទាញអ្នកវិនិយោគគិនលើវិស័យផ្សេងៗបន្ថែមទៀតនៅខេត្តព្រះសីហនុ មានដូចជាវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្មជាដើម។

ដូច្នេះហើយ តម្លៃនៃការជួលបរស់ប្រជាពលរដ្ឋខ្មែរអាចនឹងធ្លាក់ចុះនៅក្នុងកម្រិតណាមួយ ក៏ប៉ុន្តែនេះនៅមិនទាន់ជាសញ្ញាណនៃការធ្លាក់ចុះសម្រាប់ការអភិវឌ្ឍលើវិស័យអចលនទ្រព្យនោះទេ​ គ្រាន់តែជាការត្អូញត្អែរនៃតម្លៃជួលផ្ទះថ្លៃតែប៉ុណ្ណោះ។

អត្ថបទ៖ ទួន កែវពិសី
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់