ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ពេលនេះក្រុមហ៊ុន Facebook បង្កើតស្លាកសញ្ញាថ្មីហើយ ដើម្បីបង្ហាញអំពីវិសាលភាពរបស់ខ្លួន

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

(អាមេរិក)៖ បណ្តាញសង្គមយក្សរបស់អាមេរិក Facebook បានបញ្ចេញស្លាកសញ្ញា (Logo) ថ្មីរបស់ខ្លួនហើយ ដើម្បីបង្ហាញការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅក្នុងតំបន់សេដ្ឋកិច្ច ស៊ីលីខុន វ៉ាលឡេយ៍ (Silicon Valley) ក្នុងរដ្ឋកាលីហ្វរញ៉ាមួយនេះ។ នេះបើតាមការ ចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការរចនា Logo ថ្មីរបស់ Facebook ដែលរំលេចទៅដោយពណ៌ចំរុះនោះ ក៏ព្រោះក្រុមហ៊ុននេះ ចង់បង្ហាញអំពីមុខងារចំរុះដែលខ្លួនមានដូចជា ការផ្ញើសារ ចែករំលែករូបភាព VR និងការត្រៀមអភិវឌ្ឍន៍ Facebook ឲ្យទៅជាកាបូបលុយ ដើម្បីដាក់លុយឌីជីថលនៅថ្ងៃអនាគត។ ភាពលម្អិតតែម្តងនៃស្លាកសញ្ញាថ្មីប្រភេទនេះ នឹងត្រូវប្រើប្រាស់ផងដែរទៅលើកម្មវិធី WhatsApp, Messenger, Instagram, Oculus, Workplace, Portal និង Calibra ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុន Facebook។

គួរបញ្ជាក់តាមសម្តីរបស់លោក អាន់តូនីញ៉ូ លូស៊ីយ៉ូ (Antonio Lucio) ប្រធានទីផ្សាររបស់ Facebook បានលើកឡើងថា Facebook បានសម្រេចអភិវឌ្ឍន៍ស្លាកថ្មីពេលនេះ គឺដើម្បីបង្ហាញឲ្យកាន់តែច្បាស់ អំពីសេវាកម្ម និងផលិតផលនានាដែល Facebook ជាអ្នកបង្កើតឡើង។ អ្វីដែលសំខាន់នោះ គឺយីហោក្រុមហ៊ុន Facebook ថ្មីខាងលើនេះគឺខុសពី Logo របស់ Facebook App ព្រោះវានឹងស្តែងឲ្យឃើញពីវិសាលភាពនៃក្រុមហ៊ុនទាំងមូល មិនមែនតែសម្រាប់កម្មវិធី Facebook នោះឡើយ៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់