ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

អ៊ីរ៉ង់កំពុងឈានជើងសន្សឹមៗ ដើម្បីបើកដំណើរការរោងចក្រនុយក្លេអ៊ែរក្រោមដីឡើងវិញ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

Iran's nuclear program as atomic deal unravels

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកកំពុងឈានជើងចូលជំហានទី ៤ ក្នុងការកាត់បន្ថយការប្តេជ្ញាចិត្ត នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញកាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក រួហានី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ពីទីក្រុងតេហេរ៉ង់យ៉ាងដូច្នេះថា «ចាប់ពីថ្ងៃស្អែកនេះតទៅ (ថ្ងៃពុធ) ប្រទេសអ៊ីរ៉ង់នឹងចាប់ផ្តើមបញ្ចូលឧស្ម័ន (Gas) ទៅក្នុងម៉ាស៊ីន ដើម្បីជាកិច្ចដំណើរការរោងចក្រនុយក្លេអ៊ែរបណ្តើរៗ…។ ទីភ្នាក់ងារឃ្លាំមើលថាមពលនុយក្លេអ៊ែរ អន្តរជាតិ IAEA គឺមានការព្រួយបារម្ភចំពោះជំហានរបស់អ៊ីរ៉ង់ ហើយនឹងបន្តក្នុងការតាមដាន…។ អ៊ីរ៉ង់នឹងឈប់បញ្ចូលហ្គាសទៅក្នុងម៉ាស៊ីនរោងចក្រ នៅពេលដែលប្រទេសទាំងឡាយ អាចបំពេញការប្តេជ្ញាចិត្តឡើងវិញចំពោះអ៊ីរ៉ង់…។ ដូច្នេះវាមានន័យថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ គឺអាចដកវិញបាន…»។

គួរបញ្ជាក់ថា ការសម្រេចចិត្តបោះជំហានបន្ថែមទៀត ក្នុងកិច្ចដំណើរការរោងចក្រនុយក្លេអ៊ែរក្រោមដី របស់ប្រទេសអ៊ីរ៉ង់នៅពេលនេះ គឺជាការឆ្លើយតបទៅនឹងទណ្ឌកម្មក្តៅៗ ដែលសហរដ្ឋអាមេរិកទើបតែដាក់បន្ថែមមកលើខ្លួន កាលពីសប្តាហ៍មុន។ ដោយឡែកការចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដោយអាមេរិកនោះ គឺស្ថិតក្រោមហេតុផលថា កិច្ចព្រមព្រៀងនោះបានធ្វើឲ្យអាមេរិកខាតបង់សេដ្ឋកិច្ច និងចុះខ្សោយឥទ្ធិពល ហើយរដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានចោទប្រកាន់អ៊ីរ៉ង់ផងដែរថា មិនដែលគោរពតាមកិច្ចព្រមព្រៀងនោះឡើយ៕

ប្រភព៖​ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់