ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ប្រតិភូជាង៥០ប្រទេស នឹងចូលរួមកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក នៅកម្ពុជា

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

Cambodia to Host the UPF Asia Pacific Summit 2019

Cambodia to Host the UPF Asia Pacific Summit 2019

(ភ្នំពេញ)៖ លោកបណ្ឌិត Julius Malicdem នាយកសហព័ន្ធសន្តិភាពសកល (UPF) ប្រចាំតំបន់អាស៉ីអាគ្នេយ៍ ដែលជាស្ថាប័នមួយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា រៀបចំកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក ឆ្នាំ២០១៩ បានឲ្យដឹងថា កិច្ចប្រជុំដ៏ធំជាសកលមួយនេះ នឹងមានប្រតិភូជាង ៥០ប្រទេសចូលរួម។

ការបញ្ជាក់របស់នាយករូបនេះ បានធ្វើឡើងក្នុងឱកាសដែល រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់១ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

កិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក២០១៩ ឬ Asia Pacific Summit 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំមួយនេះ។

លោកបណ្ឌិត Julius Malicdem បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក ដែលនឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងមានប្រតិភូចូលរួម ជាង១ពាន់នាក់ ហើយប្រតិភូអន្តរជាតិ ជាង៥០០រយនាក់ មកពីជាង៥០ប្រទេស»។

លោកបន្តថា ប្រធានបទនៅក្នុងកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិកឆ្នាំនេះ ទាក់ទងនឹងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន សន្តិភាព ការផ្សះផ្សារជាតិ ការពឹងអាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃជាសកលផងដែរ។

បើតាមលោក ឯក ថា អ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការជាមួយ UPF ធ្វើលិខិតអញ្ជើញមេដឹកនាំជាង ៥០ប្រទេស។ មកដល់ពេលនេះ កម្ពុជាបានទទួលការបញ្ជាក់ជាង ៥០០នាក់ហើយថាបានចូលរួម។

បើតាមអ្នកនាំពាក្យរូបនេះ ប្រតិភូទាំងនោះរួមមាន ប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស ខាងរដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន សាកលវិទ្យាល័យ អង្គភាពសារព័ត៌មាន និងស្ថាប័នជាច្រើនទៀតជាដើម។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ពីតួលេខប្រតិភូឲ្យបានលម្អិតទេ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ទើបលោកអាចបញ្ជាក់បាន។

លោក ឯក ថា ថ្លែងទៀតថា «សមាជិករដ្ឋសភា ដែលបញ្ជាក់ថាបានចូលរួមមានជាង១០០ ថ្នាក់ដឹកនាំរដ្ឋាភិបាលជិត១៥០ មកពីបណ្តាញសារព័ត៌មានផ្សេងៗមានជាង៤០ តំណាងសាកលវិទ្យាល័យជាង២០ តំណាងអង្គការក្រៅរដ្ឋាភិបាលជាង៥០ ធុរកិច្ចជនជាង២០ទៅហើយ»។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិកលើកទី១ កាលពីឆ្នាំ២០១៨ ត្រូវបានធ្វើឡើងនៅប្រទេសនេប៉ាល់ ក្រោមអធិបតីភាពលោក KP Sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់។ កាលនោះមានប្រតិភូជាង ១៥០០នាក់ មកពី ៤៥ប្រទេស។

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់ច្រើនជាងគេ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិកលើកទី១នេះ៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់