ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

សាលារាជធានីភ្នំពេញផ្តល់ម៉ូតូកង់បី​ដល់ខណ្ឌចំនួន៤ ទុកដឹក​សំរាមពេលអុំទូក

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

រដ្ឋបាលរាជធានីភ្នំពេញ បាន​ផ្តល់ម៉ូតូ​កង់បីដល់ខណ្ឌចំនួន៤ ដើម្បីជួយការងារប្រមូលដឹកជញ្ជូនសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធទៅចាប់​ពីថ្ងៃទី១០ដល់ ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

តាមការចុះផ្សាយលើទំព័រហ្វេសប៊ុក​របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូកង់បីទៅរដ្ឋបាលខណ្ឌចំនួនបួនមានខណ្ឌជ្រោយចង្វារ ខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង។ ប្រភពដដែលឲ្យដឹងថា សង្កាត់​នីមួយៗក្នុងខណ្ឌទាំង៤នេះ ទទួលបាន​ម៉ូតូកង់បីមួយគ្រឿង។

ប្រធានក្រុមយុវជនសំរាម លោក សាន ដារ៉ាវីត បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា សាទរចំពោះសាលារាជធានីភ្នំពេញ ដែល​ផ្តល់ម៉ូតូកង់បីសម្រាប់​ដឹកជញ្ជូនសំរាម​នាឱកាសបុណ្យអុំទូកខាងមុខនេះ។

លោកបានបន្ថែមថា នៅក្នុងរយ:ពេល៣ថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមយុវជនរបស់លោកមានប្រហែលប្រមាណ១០០ នាក់​ សហការជាមួយនឹងក្រុមយុវជនផ្សេងទៀត ដូចជា ក្រុមយុវជនខាងក្រៀលកម្ពុជា មន្រ្តី​សាលា​រាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងចូលរួមសម្អាតបរិស្ថាន តាមរយ:ការបែកចែកគ្នាដើររើសសំរាម។

លោក សាន ដារ៉ាវីត​ និយាយថា៖ « មានក្រុមយុវជនជាច្រើន ខាងក្រៀល ខាងរាជធានីភ្នំពេញ ខាង ស.ស.យ.ក គឺយើងសហការគ្នាទៅណា បែងចែកកន្លែងគ្នារើស។ ក្រុមយុវជន ក៏គាត់មានការផ្សព្វផ្សាយផងដែរ ចឹងយើងចូលរួមជាមួយពួកគាត់»។

ក្នុង​រយៈពេល​៣ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ កាល​ពី​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ប្រមូល​សំរាម ​ស៊ិន ទ្រី ​ឱ្យ​ដឹង​ថា ខ្លួន​ប្រមូល​សំរាម​​បាន​​ជាង​៦ពាន់តោន។

ម​ន្រ្តីជាន់​ខ្ពស់ក្រសួងបរិស្ថាន កាលពីម្សិលមិញ បាន​អះអាងថា ក្រសួង​នឹងយក​ឱកាស​បុណ្យ​អុំទូក​ដើម្បី​ផ្សព្វផ្សាយ​ពី​វិធាន​ការ​របស់​រដ្ឋាភិបាល​​លើ​អ្នក​ចោល​សំរាម​ខុសច្បាប់ ដោយ​បញ្ជាក់​ថា ​ក្រោយ​ចប់​ពិធី​នេះ​វិធាន​ការ​នឹង​អនុវត្តដោ​យ​មិន​លើក​លែង​នោះ​ទេ៕

រាយការណ៍៖ ម៉ៅ ស៊ីណា
ប្រភព៖ VOD

 

មតិយោបល់