ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

បំផ្ទុះគ្រាប់បែកនៅថៃស្លាប់មនុស្សយ៉ាងតិច១៥នាក់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ក្រុមអ្នកជួយសង្គ្រោះជួយជនរងគ្រោះទៅមន្ទីរពេទ្យ ក្រោយពីមានករណីបំផ្ទុះគ្រាប់បែកមួយក្នុងខេត្តយ៉ាឡាភាគខាងត្បូងប្រទេសថៃ នៅថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០១៩ ។ (ស៊ុរ៉ាផានបូនថានណម / រ៉យទ័រ)
Suspected Muslim militants kill 15 in Thailand’s south
Body of a person killed in an attack by suspected Muslim militants brought to hospital in Yala province. (AFP pic)
Officials: At least 15 killed in attack in Thailand's restive south
Rescue workers push stretcher trolleys carrying the bodies of dead village defence volunteers, who were killed by suspected separatist insurgents, at a hospital in Yala province, southern Thailand, November 6, 2019 Reuters

មន្ត្រីថៃអះអាងថា មានករណីបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសកាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅតំបន់ដែលមានជនជាតិអ៊ីស្លាមបះបោរផ្តាច់ខ្លួន ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច១៥នាក់។​

តាមមន្ត្រីថៃថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រគឺករណីបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារកាលពីយប់ម្សិលមិញកើតឡើងនៅខេត្តយ៉ាឡា ត្រង់ព្រំប្រទល់ភូមិប្រជាពលរដ្ឋថៃ និងប្រជាពលរដ្ឋអ៊ីស្លាមសញ្ជាតិថៃរស់នៅច្រើន។​

មន្ត្រីយោធាឈ្មោះ Pramote-in ជាអ្នកនាំពាក្យសន្តិសុខក្នុងតំបន់ភាគខាងត្បូងថ្លែងប្រាប់រ៉យទ័រថា ការវាយប្រហារនេះគឺជាទ្រង់ទ្រាយធំបំផុតប្រចាំឆ្នាំនេះ។​

ក្រុមជនជាតិអ៊ីស្លាម​ (Malay-Muslim) នៅក្នុងខេត្តយ៉ាឡា ប៉ាតានី និងខេត្តណារ៉ាតធីវ៉ាត់ បានធ្វើចលនាបះបោរចង់ផ្តាច់ខ្លួនទៅជារដ្ឋឯករាជ្យតាំងពីឆ្នាំ២០០៤មក។ ចាប់តាំងពីចលនាបះបោរកើតឡើងមកបានបណ្តាលឱ្យមានអ្នកស្លាប់ប្រមាណ៧ ០០០នាក់។​

ទោះយ៉ាងណា ក្រោយពេលកើតហេតុវាយប្រហារកាលពីម្សិលមិញនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញថា ក្រុមណាមួយជាអ្នកប្រព្រឹត្តិនោះទេ។​

នៅខេត្តយ៉ាឡា ប៉ាតានី និងណារ៉ាត់ធីវ៉ាត់ គឺជាដែនដីឯករាជ្យមួយរបស់ស្តេចស៊ូតង់ Malay Muslim មុនពេលថៃចូលកាន់កាប់នៅឆ្នាំ១៩០៩។

លោក៖ ពៅ មេត្តា
ប្រភព៖ VOD

ពាក្យទាក់ទង ៖
 

មតិយោបល់