កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី២៤ ឈ្មោះណាគ្រី ធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា !
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីជូនដំណឹងថា កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី២៤ ឈ្មោះ ណាគ្រី ដែលធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា។
ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ឥទ្ធិពលព្យុះនេះ នឹងធ្វើឲ្យបណ្ដាខេត្តក្រុងនានា នៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។
ដោយឡែក ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ បណ្ដាខេត្តនៅភាគកណ្ដាលខាងជើង និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់តិចតួច។ បន្ទាប់មកនៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នឹងអាចមានភ្លៀងតិច ទៅមធ្យម៕
ប្រភព៖ Fresh News