ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ទីតាំងចំនួនពីរនឹងត្រូវជ្រើសរើសដើម្បីឲ្យលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង «ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម»

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Iowa? Greece? Where Trump and Xi may meet becomes new trade deal issue
FILE PHOTO: U.S. President Donald Trump meets with China’s President Xi Jinping at the start of their bilateral meeting at the G20 leaders summit in Osaka, Japan, June 29, 2019. REUTERS/Kevin Lamarque

(វ៉ាស៊ីនតោន)៖ ខណៈសហរដ្ឋអាមេរិក និងប្រទេសចិនកំពុងព្យាយាមមូលមតិគ្នា ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទី១» ឲ្យបានឆាប់នៅក្នុងខែវិច្ឆិកានេះ ទីតាំងសម្រាប់ឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ចុះហត្ថលេខានៅមិនទាន់អាចកំណត់ច្បាស់នៅឡើយ ប៉ុន្តែមានជម្រើសមួយចំនួន ដែលអាចសាកសម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនិងលោក ស៊ី ជិនពីង អាចចុះកិច្ចព្រមព្រៀងខាងលើនៅរដ្ឋ អ៊ីយ៉ូវ៉ា (Iowa) ដែលជាទីធ្លាប់មានទំនាក់ទំនងពីអតីតកាល ជាមួយលោក ស៊ី ជីនពីង ហើយរដ្ឋភាគកណ្តាលអាមេរិកនេះ ក៏នឹងទទួលបានផលប្រយោជន៍ច្រើន ពីការបង្កើនការទិញផលិតផល កសិកម្មអាមេរិកពីសំណាក់ចិនផងដែរ។ ដោយឡែកបើតាមមន្រ្តីចិនម្នាក់វិញ ទីក្រុងប៉េកាំងហាក់ចង់រៀបចំជំនួបរវាងមេដឹកនាំទាំងពីរនៅប្រទេសក្រិច ជាទីដែលលោក ស៊ី នឹងត្រូវទៅបំពេញទស្សនកិច្ចនៅថ្ងៃអាទិត្យសប្តាហ៍នេះ។

យ៉ាងណាមិញ បើតាមប្រភពពីមន្រ្តីរដ្ឋាភិបាលអាមេរិក ការចុះហត្ថលេខានៅក្រិចទំនងជាមិនអាចកើតឡើងឡើយ។ មួយវិញទៀតក្រុមមន្រ្តី រដ្ឋាភិបាលក្រិចបានឲ្យដឹងថា មកទល់ពេលនេះពុំទាន់មានសញ្ញាណាមួយបង្ហាញថា នឹងមានការស្នើទាក់ទងនឹងរឿងនេះ នៅកំឡុងទស្សនកិច្ចរបស់លោក ស៊ី នោះឡើយ។ ផ្ទុយទៅវិញ យោងតាមប្រភពដដែលភាគីទាំងពីរអាចនឹងជ្រើសរើសទីតាំង ដែលនៅចន្លោះកណ្តាលដូចជាកោះហាវ៉ៃ និងអាឡាស្កាជាដើម។

គួរជម្រាបថា ពីដំបូងឡើយលោក ដូណាល់ ត្រាំ ចង់ចុះហត្ថលេខាលើកិច្ចព្រមពៀងដំណាក់កាលទី ១ ជាមួយលោក ស៊ី ជិនពីង ក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអេប៉ិច (APEC) នៅប្រទេសឈីលីក្នុងខែវិច្ឆិកានេះ ប៉ុន្តែរដ្ឋាភិបាលឈីលីបានសម្រេចចិត្ត លុបចោលការរៀបចំកិច្ចប្រជុំកំពូលនេះ ក៏ព្រោះតែមហាបាតុកម្មដែលបាននិងកំពុងញាំញី ប្រទេសអាមេរិកឡាទីនមួយនេះនៅឡើយ៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់