ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

វៀតណាមធ្វើកំណែទម្រង់ដើម្បីទទួលបានភ្ញៀវទេសចរកាន់តែច្រើន​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
វៀតណាមធ្វើកំណែទម្រង់ដើម្បីទទួលបានភ្ញៀវទេសចរកាន់តែច្រើន​
ភ្ញៀវទេសចរបរទេសដែលទៅកំសាន្តនៅតំបន់ទេសចរណ៍ប្រទេសវៀតណាម កន្លងទៅ។ រូបភាព៖ វេបសាយបរទេស

ក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកទេសចរណ៍របស់វៀតណាម​បានដាក់សំណើទៅរដ្ឋាភិបាលឱ្យធ្វើកំណែទម្រង់ពាក់ព័ន្ធការបំពេញសំណុំឯកសារមួយចំនួន​ឱ្យកាន់តែងាយស្រួល ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសបានច្រើនឡើងថែមទៀត។​

ក្រុមប្រឹក្សានេះ បានបង្ហាញរបាយការណ៍សិក្សាពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ រកឃើញថា ភ្ញៀវទេសចរបរទេសមួយចំនួន​មិនពេញចិត្តចំពោះនីតិវិធីខ្លះនៃការសុំទិដ្ឋាការតាមសារអេឡិចត្រូនិច និងរយៈពេល​ដែលអាចស្នាក់នៅវៀតណាម​បាន​តិចពេកតែចន្លោះ១៥ ទៅ៣០ថ្ងៃ។​

រយៈពេល១០ខែ នៃឆ្នាំ២០១៩នេះ វៀតណាមទទួលបានភ្ញៀវទេសចរបរទេសចំនួន​ ១៤,៥លាននាក់ ដែលចំនួននេះកើតឡើង​ ៣៤,៣ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាជាមួយឆ្នាំមុន​។​

កាលពីឆ្នាំ២០១៨ វៀតណាម​ទទួលបានភ្ញៀវទេសចរបរទេសចំនួន ​១៥,៥លាននាក់ កើនឡើង ២០ភាគរយ ប៉ុន្តែចំនួននេះមិនបានធ្វើឱ្យវៀតណាម​សប្បាយចិត្តទេ ព្រោះប្រៀបធៀបជាមួយប្រទេសមួយចំនួននៅតែទាបដូចជា ថៃទទួលបានភ្ញៀវទេសចរបរទេស ៣៨លាននាក់ ម៉ាឡេស៊ីបាន​ ២៥លាននាក់ និងសិង្ហបុរីទទួលបានភ្ញៀវទេសចរ ១៨,៥លាននាក់។​

លោក៖ ពៅ មេត្តា
ប្រភព៖ VOD

ពាក្យទាក់ទង ៖
 

មតិយោបល់