ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

តំបន់ប្រេងនៅភាគឦសានស៊ីរី នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានទ័ពអាមេរិកស្របច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងក្រុម ISIS

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Oil-Rich Lands in Syria to Serve as Base for US Operations Against Daesh - State Department
© AP Photo / Felipe Dana

(វ៉ាស៊ីនតោន)៖ តំបន់ប្រេងស្ថិតភាគឦសានប្រទេសស៊ីរី ដែលសហរដ្ឋអាមេរិកកំពុងការពារ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់យោធាអាមេរិក ធ្វើប្រតិបត្តិការប្រឆាំងក្រុមសកម្មប្រយុទ្ធ ISIS។ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិក ដកស្រង់ផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃពុធសប្ដាហ៍នេះ មន្ត្រីអាមេរិកដដែលបានគូសបញ្ជាក់ យ៉ាងដូច្នេះថា «ឈរនៅលើមូលដ្ឋានដើម្បីការពារសុវត្ថិភាព តំបន់ប្រេងនៃភាគឦសានប្រទេសស៊ីរីនឹងត្រូវប្រើប្រាស់ជាមូលដ្ឋានមួយ សម្រាប់ពួកយើងបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងពួក ISIS ដោយស្របច្បាប់»។

គួរជម្រាបថា កាលពីចុងខែតុលាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើ (Mark Esper) បានអះអាងថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ី និងរដ្ឋាភិបាលស៊ីរី ចូលទៅកាន់តំបន់ប្រេងនៅភាគឦសាននៃប្រទេស ដែលយោធាអាមេរិកកំពុងការពារនោះទេ។ ម្យ៉ាងវិញទៀត ទីភ្នាក់ងារព័ត៌មានតួកគីអាណាឌូលូ (Anadolu) ក៏បានរាយការណ៍ផងដែរថា យោធាអាមេរិកបាន និងកំពុងសាងសង់មូលដ្ឋានថ្មីចំនួនពីរ នៅតំបន់ដ៏សម្បូរប្រេងក្នុងខេត្ត ឌែរអ៊ែសហ្ស័រ (Deir ez-Zor)៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់