ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ចិនដាក់ឲ្យដំណើរការកង្ហារយក្សផលិតថាមពលអគ្គិសនីធំបំផុត

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

(ប៉េកាំង)៖ ចិនអភិវឌ្ឍន៍បានសម្រេចហើយ នូវកង្ហារយក្សទាញថាមពលអគ្គិសនី មានអង្កត់ផ្ចិត ២១០ម៉ែត្រ ដែលនឹងត្រូវដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។ នេះបើតាមការិយាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃទីក្រុងចុងឈីង (Chongqing) ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

កង្ហារយក្សទាញថាមពលអគ្គិសនីមានលេខកូដ H210-10MW មានកម្លាំង ១០មេហ្គាវ៉ាត់ (megawatts) ហើយវាគឺជាកង្ហារខ្យល់ធំដំបូងគេបំផុតរបស់ចិន ដែលមានអង្កតផ្ចិតលើសពី ២០០ម៉ែត្រ។ កង្ហារយក្សនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន HZ Windpower ជាបុត្រសម្ព័ន្ធក្រុមហ៊ុនរដ្ឋចិន China Shipbuilding Industry Corporation។

គួរបញ្ជាក់ថា កង្ហារយក្ស H210-10MW នីមួយៗត្រូវបានគេរំពឹងថា នៅពេលដាក់ឱ្យដំណើរការវាអាចផលិតអគ្គិសនី ៤០លានគីឡូវ៉ាត់ម៉ោង (40 million kWh) ក្នុងមួយឆ្នាំ ដោយបង្កើនការផលិតថាមពលអគ្គិសនីទ្វេដង នៃតួរប៊ីនមានកម្លាំង 5-MW កំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់