ថ្ងៃ សៅរ៍ ទី 05 ខែ ធ្នូ ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 05 ខែ ធ្នូ ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ជនជាតិ​ថៃ និយម​ទិញ​រូប​សំណាក​លិង្គ​ធ្វើ​ពី​ឆ្អឹង​គោ​នៅ​ភ្នំ​គូលេន

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភ្ញៀវ​ទេសចរ​ជាជន​ជាតិ​ថៃ​មិន​សូវ​រំលង​ទិញ​លិង្គ​ធ្វើ​ពី​ឆ្អឹង​គោ ដែល​លក់​នៅ​ក្បែរ​រមណីយដ្ឋាន​ក្បាល​ស្ពាន​ ឬ ជ្រលង​លិង្គ ១ពាន់ ស្ថិត​នៅ​ភ្នំ​គូលេន ខេត្ត​សៀមរាប។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក​ ឈុន សុភ័ក្រ្ត អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​រមណីយដ្ឋាន​ជ្រលង​លិង្គ ១ពាន់។

លោក សុភ័ក្រ្ត បាន​រៀបរាប់​ថា ភ្ញៀវ​ខ្មែរ ថៃ និង អឺរ៉ុប បាន​មក​ជួយ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ជាពិសេស​រូប​លិង្គ​ធ្វើ​ពី​ឆ្អឹង​គោ ដើម្បី​ទុកជា​អនុស្សាវរីយ៍​ផង និង​ជឿ​លើ​អប្បិយជំនឿ​ថា ទទួល​បាន​សេចក្ដី​សុខ។ “ភ្ញៀវ​ទិញ​ច្រើន​ជាង​គេ​ គឺ​ភ្ញៀវ​ថៃ ពួកគេ​ជឿ​លើ​លិង្គ ព្រោះ​លិង្គ​តំណាង​ឲ្យ​ព្រះសិវៈ​ ហើយ​បើ​តាម​ខ្ញុំ​ដឹង​នៅ​ថៃ​មាន​ធ្វើ​រូប​លិង្គ​តូចៗ​ គេ​ធ្វើ​ជា​ខ្សែ​ចង្កេះ​ពាក់​ការពារ​គ្រោះ​ថ្នាក់ និង​សុខសប្បាយ។ ពួកគេ​ជឿ​ជាង​ខ្មែរ”។

អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​រូប​នេះ​បាន​បន្ត​ទៀត​ថា “ខ្ញុំ​លក់​នៅ​ទី​នេះ​យូរ​ហើយ ខ្ញុំ​សង្កេត​ឃើញ​ថា ភ្ញៀវ​ខ្មែរ​មិន​សូវ​មក​មើល​ជ្រលង​លិង្គ​ ១ពាន់​ទេ ពេល​មក​ដល់​ច្រើន​ទៅ​ហួស​លេង​ទឹក​ធ្លាក់ ឬ​ឡើង​លើ​ភ្នំគូលេន បួង​សួង​សុំ​សេចក្ដី​សុខ​ពី​ព្រះ​ពុទ្ធ​ធំ​នៅ​លើ តែ​បរទេស​អឺរ៉ុប ជាពិសេស​ថៃ គេ​និយម​មក​មើល​នៅ​លិង្គ​១ពាន់​នេះ។ គេ​មាន​ជំនឿ​លើ​វា”៕

លោក​ ឈុន សុភ័ក្រ្ត អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​រមណីយដ្ឋាន​ជ្រលង​លិង្គ ១ពាន់

ផ្តល់សិទ្ធិដោយ៖ sabay

ពាក្យទាក់ទង ៖
 

មតិយោបល់