ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ចាប់​កូន​សត្វ​តូច​ៗ​ទាំង​រស់​យក​មក​ខ្ចប់​ហើយ​ដាក់​លក់​ធ្វើ​បន្តោង​សោ (វីដេអូ)

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

មនុស្ស​ជា​ច្រើន​ស្រលាញ់​សត្វ​តូច​ៗ ហើយ​ប្រាកដ​ណាស់ ពេល​ដែល​សត្វ​ទាំង​ឡាយ​នៅ​តូច ពួកគេ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​មែន តែ​របៀប​នៃ​ការ​ស្រលាញ់​សត្វ​មាន​ច្រើន​ខុស​គ្នា ហើយ​ប្រជាជន​ចិន​ទាំង​នេះ​វិញ​ក៏​ស្រលាញ់​សត្វ​តូច​ៗ​ដែរ ប៉ុន្តែ​ងាក​មក​មើល​របៀប​ដែល​ពួកគេ​ស្រលាញ់​វិញ​ទើប​ដឹង​ថា​វា​គ្មាន​មនុស្ស​ធម៌​ប៉ុណ្ណា ។

ប្រជាជន​ចិន​នាំ​គ្នា​ទិញ​កញ្ចប់​តូចៗ ថ្លាៗ មាន​លាយ​ទឹក​បន្តិច​នោះ​មក​ធ្វើ​ជា​បន្តោង​សោ​ ឬ​បន្តោង​ខ្សែក​ដើម្បី​លម្អ ឬ​អាច​និយាយ​បាន​ថា ដោយសារ​តែ​គេ​ស្រលាញ់​អ្វី​ដែល​មាន​នៅ​ក្នុង​កូន​កញ្ចប់​នោះ នោះ​គឺ​កូន​សត្វ ។ សត្វ​ទាំង​នោះ​មាន​ដូចជា អណ្ដើក ត្រី និង​មួយ​ទៀត​មាន​រូប​រាង​ស្រដៀង​នឹង​ជីងចក់​ដែរ តែ​មិន​ដឹង​ឈ្មោះ​អី​ឲ្យ​ពិត​ប្រាកដ​ទេ ។

សត្វ​ទាំង​នោះ​ត្រូវ​បាន​គេ​យក​មក​ខ្ចប់​ក្នុង​កញ្ចប់​បិទ​ជិត​ទាំង​រស់ ហើយ​ដាក់​លក់​តាម​ទី​សាធារណៈ និង​ស្ថានីយ​រថភ្លើង​យ៉ាង​អាធិបតេយ្យ ដោយ​ប្រាប់​អ្នក​ទិញ​ថា វា​អាច​រស់​បាន​ដល់​ទៅ​៣​ខែ តែ​គ្រាន់​តែ​គេ​ទិញ​ទៅ​បាន​មួយ​ភ្លែត វា​នឹង​ងាប់​ភ្លាម ។គួរ​បញ្ជាក់​ថា ការ​ដាក់​លក់​សត្វ​ទាំង​រស់​បែប​នេះ​បាន​ចាប់​ផ្ដើម​ជា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​ដូចជា​មិន​អើពើ​នឹង​រឿង​មួយ​នេះ​ឡើយ ។

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់