ព្រះមហាក្សត្រតែងតាំងសាស្ត្រាចារ្យ តាំង រតនា ជានាយខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
រាជធានីភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្ដល់មុខតំណែងដល់សាស្ត្រាចារ្យ តាំង រតនា និងបុគ្គល ៤ រូបទៀតជា មន្ត្រីខុទ្ទកាល័យ ឯកឧត្ដម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៧ បុគ្គលទាំង៥រូបដែលត្រូវបានផ្ដល់មុខតំណែងនោះរួមមាន៖
ឯកឧត្ដម តាំង រតនា ជានាយកខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
ឯកឧត្ដម ជិន សុភាព ជានាយរកងខុទ្ទកាល័យ
ឯកឧត្ដម ឈី សំណាង ជានាយករងខុទ្ទកាល័យ
ឯកឧត្ដម មាស សារឹម ជានាយករងខុទ្ទកាល័យ
ឯកឧត្ដម ម៉ៃ សុផាត ជាអនុពន្ធសភា
សូមបញ្ជាក់ផងដែរ ឯកឧត្ដម តាំង រតនា ត្រូវបានសាស្ត្រាចារ្យផ្នែកនីតិសាស្ត្រ មន្ត្រីរាជការ និងនិស្សិតមួយចំនួនធំ ពិសេសនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅរាជធានីភ្នំពេញ បានកោតសរសើរថា លោកជាសាស្ត្រាចារ្យផ្នែកនីតិធម្មនុញ្ញមួយរូប ប្រកបសីលធម៌ គុណធម៌ខ្ពស់ និងរួសរាយរាក់ទាក់ គួរជាទីគោរពនិងយកតម្រាប់តាម៕
ផ្តល់សិទ្ធិដោយ៖ kqube