ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

​កំពុង​តែ​ឆ្ងាញ់​ស្រាប់​តែ ​ប៉ូលិស​មក​ដល់​រក​រត់​មិន​ទាន់​!​​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ខេត្ត​សៀមរាប​៖ ​ អ្នក​ញៀន​ប្រុស​ស្រី ​​​៦​នាក់​​​ ត្រូវ​បាន​កម្លាំង​​នគរបាល​ខេត្ត​សៀមរាប​​​​​​​​ ​ចុះ​បង្ក្រាប​និង​ឃាត់​ខ្លួន​បាន​ នៅ​​​​​​ទីតាំង​ផ្ទះ​បើក​​លេងល្បែង ​(បៀ​កង​យឺត​)​ មួយ​កន្លែង​​ស្ថិត​​នៅ​ក្នុង​ភូមិ​ទក្សិណ​ត្បូង ​សង្កាត់​គោកចក​ក្រុង​សៀមរាប​​​កាល​ពី​​ វេលា​ម៉ោង​ប្រមាណ​​១​៦​:​០​០​នាទី​​ថ្ងៃ​ទី​១៨​ ខែ​កក្ដដា ​ម្សិលមិញ។​​ការ​ចុះ​បង្ក្រាប​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​​កិច្ច​ប្រជុំ​ទទួល​ផែនការ​ពី​អតីត​អធិការ​ក្រុង​សៀមរាប​ ទើប​ឡើង​កាន់​តំណែង​ជា​​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ថ្មី​ ​​​​លោក​វរសេនីយ៍​ឯក​ ទិត្យ​ ណារ៉ុង​ ​ បាន​ដាក់​ផែន​ការ​ឲ្យ​បង្ក្រាប​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​។

បើ​តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ស៊ី​សង​​នេះ សមត្ថកិច្ច​ ​បាន​​​​ឃាត់​ខ្លួន​អ្នក​ញៀន​ល្បែង​ចំនួន​ ០​៦​នាក់ (ស្រី​៣​នាក់​) ​​​និង​ស្រ្តី​ម្ចាស់​ផ្ទះ​បើក​កន្លែង​លេង​បៀ​​ម្នាក់​ ព្រមទាំង​​ដក​ហូត​បាន​​វត្ថុ​តាង​​​ បៀ​​​០​៣​ហ៊ូ ​ប្រាក់​ដុល្លារ​និង​ប្រាក់​រៀល ​មួយ​ចំនួន​ ​ទូរស័ព្ទ​ដៃ​ចំនួន​ ០៥​គ្រឿង​​ ម៉ូតូ​​០២​គ្រឿង​។​ ​អ្នក​ទាំង​៧​នាក់​នេះ​​​​​ ​ ​​​​មាន​ទីលំនៅ​បច្ចុប្បន្ន​រស់​នៅ​ក្នុង​​សង្កាត់​គោកចក ក្រុង/​ខេត្ត​សៀមរាប។ប្រភព​ដដែល​​បន្ត​ថា​ អ្នក​ញៀន​ល្បែង​ទាំង​​០​៦​នាក់ ​មិន​ត្រូវ​បាន​ពិន័យ​ធ្ងន់ធ្ងរ​ទេ​ គឺខាង​សមត្ថកិច្ច​​បាន​ធ្វើការ​អប់រំ​ណែនាំ​​ ជា​លើក​ទី​១ រួចក៏​អនុញ្ញាត​ឲ្យ​​​​​ត្រឡប់​ទៅ​ផ្ទះ​​វិញ ​ចំណែក​ឯស្រី្ត​​ម្ចាស់​​​ទីតាំង​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​ចំនួន​០​១​នាក់​ ឈ្មោះ ដក់ មុំ អាយុ​ ៣៨​ ឆ្នាំ​ ​និង​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​សៀមរាប​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់